* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥

08-10-2025 17:37

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបានជាង ៣២លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥។

គ្រឹះស្ថានអង្គរបានបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ ការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទទួលបានចំណូលសរុប ៣២ ៧០៨ ៩០៨ដុល្លារ ​​ពីមានភ្ញៀវទេសចរបរទេស ចំនួន៧០៥ ២៦៩នាក់ កើនឡើង០.៧៧%។

គ្រឹះស្ថានអង្គរបានឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥នេះ មានភ្ញៀវទេសចរបរទេស ១៤ ៣៦៤នាក់ បានចូលទស្សនា នៅប្រាសាទកោះកែ ដោយទទួលបានចំណូល ២១៥ ៤៦០ដុល្លារ​។

​បន្ថែមពីនេះ ក្នុងរយៈពេល៩ខែនេះ ការ​លក់សំបុត្រ នៅប្រាសាទបេងមាលា ទទួលបានចំណូល ១១០ ១៣០ដុល្លារ ពីភ្ញៀវចំនួន ១១ ០១៣នាក់, ការលក់សំបុត្រ នៅភ្នំក្បាលស្ពាន ទទួលបានចំណូល ៤ ៣៦០ដុល្លារ ពីភ្ញៀវ​​ចំនួន ៨៧២នាក់ និងចំណូលពីការលក់សំបុត្រទូក មានចំនួន ៤៤៥ ០២៣ដុល្លារ។
​
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរ​ឧបត្ថម្ភមូលនិធិគន្ធបុប្ផាកម្ពុជា ​ចំនួន ​១ ៤១០ ៥៣៨ដុល្លារ​៕