អ្នកជំនាញក្នុងវិស័យអប់រំ លើកទឹកចិត្តឱ្យសិស្សទើបចប់បាក់ឌុប ចាប់យកជំនាញបច្ចេកវិទ្យា វិស្វកម្ម ដែលជាជំនាញសម្រាប់ជួយអភិវឌ្ឍប្រទេសជាតិ ទាំងបច្ចុប្បន្ន និងអនាគត (Video inside)

10-10-2025 15:41

(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យអប់រំនៅកម្ពុជា លោកបណ្ឌិត ប៉ូ គឹមថូ នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានលើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបប្រឡងជាប់សញ្ញា​បត្របាក់ឌុបនាពេលថ្មីៗនេះ ចាប់យកជំនាញបច្ចេកវិទ្យា វិស្វកម្ម ដែលជាជំនាញសម្រាប់ជួយ អភិវឌ្ឍប្រទេសជាតិទាំងបច្ចុប្បន្ន និងអនាគត។

ការអំពាវនាវរបស់អ្នកជំនាញក្នុងវិស័យអប់រំនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមជាវាគ្មិនក្នុងកម្មវិធី Fresh Business ដែលជជែកលើប្រធានបទ៖ ស្តីពី «ការ​តម្រង់ទិសលើ​ការ​ផ្គត់ផ្គង់កម្លាំង​ពលកម្មជំនាញ​នៅ​ថ្នាក់ឧត្ដមសិក្សា»

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ប៉ូ គឹមថូ៖