តើ​ប្រជាពលរដ្ឋកម្ពុជា គួរ​ដល់ពេល​ហើយ​ឬនៅឈប់ចាយលុយបាតថៃ ឬ​លុយបរទេសនៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន? ​​(Video inside)

13-10-2025 14:55

(ភ្នំពេញ)៖ កម្ពុជា​ជា​ប្រទេស​មួយ ​ដែល​ចាយលុយ​បរទេស​នៅ​ក្នុង​សកម្មភាពសេដ្ឋកិច្ច​ ដោយ​រាប់​តាំងពីលុយដុល្លារ លុយដុងរបស់វៀតណាម​ និង​លុយបាត​របស់​ថៃ​ជាដើម។ ការប្រើប្រាស់លុយ​បរទេស​នេះ កម្ពុជាពុំ​អាច​ប្រើ​គោលនយោបាយ​សេដ្ឋកិច្ច​របស់ខ្លួន​បាន​ពេញលេញ ដើម្បី​ធានា​ស្ថិរភាព​សេដ្ឋកិច្ច​។

ប៉ុន្តែ​ចាប់តាំងពី​កម្ពុជានិង​ថៃ មាន​ជម្លោះព្រំដែន រួម​ទាំង​ការ​ឈ្លានពានរបស់​ថៃ បាន​ធ្វើ​ឱ្យ​កត្តា​​ស្មារតីជាតិរបស់​​ប្រជាពលកម្ពុជា ​ឈប់​ប្រើប្រាស់​ទំនិញ​ថៃ​ និង​ឈាន​ដល់​ការ​ឈប់​ចាយលុយ​បាត​របស់ថៃ​ទាំង​ស្រុង នៅ​ក្នុង​សកម្មភាពដោះដូរ​ពាណិជ្ជកម្មនានា​ នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ តើ​ប្រជាពលរដ្ឋកម្ពុជា គួរ​ដល់ពេល​ហើយ​ឬនៅ ឈប់ចាយលុយបាតថៃ ឬ​លុយបរទេសនៅ​ក្នុង​សេដ្ឋកិច្ច​របស់​ខ្លួន?

លោក អាន ស៊ីថាវ អ្នក​ស្រាវជ្រា​វព័ត៌មាន​សេដ្ឋកិច្ច​ ពន្យល់រឿង​នេះ​ដូច​តទៅ៖