អ្នកគ្រប់គ្រងផ្សារ៖ ផ្សារទំនើប «ជីបម៉ុង» បង្កើតឡើងដោយកូនខ្មែរ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផលិត និងទំនិញកសិករខ្មែរ (Video inside)
18-10-2025 10:25
(ភ្នំពេញ)៖ លោក ម៉ន ម៉ើ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានលើកឡើងថា ផ្សារទំនើបបង្កើតឡើងដោយកូនខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការផលិត និងបើកទីផ្សារ សម្រាប់ទំនិញដែលផលិតដោយផលិតករ និងកសិករខ្មែរ។
ថ្លែងក្នុងកិច្ចសម្ភាសន៍សេដ្ឋកិច្ចរបស់បណ្ដាញព័ត៌មាន Fresh News លោក ម៉ន ម៉ើ បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្សារទំនើប ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ ១០០% ដើម្បីជួយជំរុញផលិតករក្នុងស្រុក និងប្រមូលរាល់ផលិតផលក្នុងស្រុក [...] ផ្សារទំនើប ជីប ម៉ុង ដើរតួរនាទីសំខាន់មែនទែន ក្នុងការជួបផ្ទាល់ និងប្រមូលទិញ ផលិតកសិផលរបស់កសិករ»៕
សូមស្តាប់ការលើកឡើងរបស់លោក ម៉ន ម៉ើ៖