ផលិតផលខ្មែរប្រមាណ៥៥% ដែលមានជាងមួយម៉ឺនមុខ ត្រូវបានដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ខណៈតម្លៃក៏ល្អ និងមានគុណភាព (Video inside)
18-10-2025 10:29
(ភ្នំពេញ)៖ លោក ម៉ន ម៉ើ ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិការ ជីប ម៉ុង ស៊ុបភើម៉ាឃីត បានថ្លែងបញ្ជាក់ថា ផលិតផលខ្មែរប្រមាណ៥៥% ដែលមានជាងមួយម៉ឺនមុខ ត្រូវបានដាក់លក់ក្នុងផ្សារទំនើប ជីប ម៉ុង ខណៈតម្លៃក៏ល្អ និងមានគុណភាព ដូច្នេះសូមប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាប្រើប្រាស់ដោយទំនុកចិត្ត និងគុណភាព និងសូមបន្ដគាំទ្រផលិតផលខ្មែរបន្ថែមទៀត ដើម្បីជាតិ និងសេដ្ឋកិច្ចជាតិយើង។
លោក ម៉ន ម៉ើ បានថ្លែងថា «ទំនិញដែលបានផលិតក្នុងស្រុក និងបានដាក់លក់លើទីផ្សាររបស់ ជីប ម៉ុង គឺផ្ដល់ជូនជាមួយតម្លៃយ៉ាងសមរម្យ និងគុណភាពខ្ពស់ ពីមុនពលរដ្ឋកម្ពុជាតែងតែមានមតិមួយថា ការចូលផ្សារទំនើបទិញទំនិញអាចនឹងថ្លៃ ជាទិញទំនិញនៅផ្សារធម្មតា ប៉ុន្ដែនៅពេលដែលអតិថិជនបានចូលក្នុងផ្សារ ជីប ម៉ុង ទើបដឹងថា ទាំងគុណភាព និងតម្លៃគឺអាចទទួលយកបាន ប្រហាក់ប្រហែលនឹងផ្សារផ្សេងៗទៀត»។
សូមស្ដាប់ការលើកឡើងរបស់លោក ម៉ន ម៉ើ៖