FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការពង្រីកសមត្ថភាពផលិតកម្មរបស់សហគមន៍កសិកម្ម ឆ្លើយតបតម្រូវការក្នុងស្រុក» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃព្រហស្បតិ៍នេះ!
23-10-2025 12:54
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការ ពង្រីក សមត្ថភាពផលិតកម្មរបស់សហគមន៍កសិកម្មឆ្លើយតប តម្រូវការក្នុងស្រុក» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕




