សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ប្រាប់ពីវិធីសាស្ត្រកែលម្អ «កុំឱ្យចប់គម្រោងជំនួយ សហគមន៍ដួលរលំមិនដំណើរការ» (Video inside)

24-10-2025 12:02

(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានប្រាប់ពីវិធីសាស្ត្រកែលម្អ «កុំឱ្យចប់គម្រោងជំនួយ សហគមន៍ដួលរលំមិនដំណើរការ» ដោយបច្ចុប្បន្នសហគមន៍កសិកម្មកម្ពុជា មានការគ្រប់គ្រងច្បាស់លាស់ ទាំងផ្នែកជំនាញ និងផ្នែកហិរញ្ញវត្ថុ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ដុក លួន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ​ពង្រីក​សមត្ថភាពផលិតកម្ម​របស់​សហគមន៍​កសិកម្ម​ឆ្លើយតប​តម្រូវការ​ក្នុងស្រុក» ក្នុងកម្មវិធី FRESH BUSINESS។

លោក ដុក លួន បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលមានជំនួយ ជាទុនវិនិយោគសម្រាប់ធ្វើអ្វីមួយ តែពេលចប់ទៅ ធ្វើឲ្យលែងមាននិរន្ដភាព ដូច្នេះសហគមន៍កសិកម្ម មានផែនការច្បាស់លាស់ និងមានក្រុមផលិតច្បាស់លាស់ ព្រមទាំងមានជំនាញ ហើយពិតជាកសិករ និងចង់ធ្វើ»

សូមស្តាប់ការលើករបស់លោក ដុក លួន៖