សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា៖ ស្មារតីជាតិនិយមគាំទ្រផលិតផលខ្មែរ ជំរុញឱ្យកសិករបង្កើនសមត្ថភាពផលិតកាន់តែច្រើនជាងមុន តម្លៃក៏ល្អ (Video inside)

24-10-2025 12:04

(ភ្នំពេញ)៖ លោក ដុក លួន អនុប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកឡើងថា ស្មារតីជាតិនិយមគាំទ្រផលិតផលខ្មែរ ដែលប្រជាពលរដ្ឋរួមគ្នាគាំទ្រ នាពេលបច្ចុប្បន្ននេះ បានជំរុញឱ្យកសិករបង្កើនសមត្ថភាពផលិត កាន់តែច្រើនជាងមុន ជាពិសេសបានតម្លៃក៏ល្អ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ដុក លួន អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការ​ពង្រីក​សមត្ថភាពផលិតកម្ម​របស់​សហគមន៍​កសិកម្ម​ឆ្លើយតប​តម្រូវការ​ក្នុងស្រុក» ក្នុងកម្មវិធី FRESH BUSINESS។

លោក ដុក លួន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែផុសផុល ក្នុងការនិយមប្រើប្រាស់ផលិតផលរបស់ជាតិ ជាពិសេសផលិតផលកសិកម្ម ធ្វើឲ្យការផលិត ក្នុងរយៈពេលចុងក្រោយនេះ មានសុវិត្ថភាពស្បៀងអាហារ១០០% ក្នុងការលក់នៅលើទីផ្សារ ទាន់ពេលវេលា ហើយតម្លៃបានល្អជាងមុនទៅទៀត»

សូមស្តាប់ការលើកឡើងរបស់លោក ដុក លួន៖