អ្នកឧកញ៉ា លាង ពៅ៖ ការគាំទ្រផលិតផលក្នុងស្រុក ជំរុញឱ្យក្រុមហ៊ុនខ្មែរ ពង្រីកការវិនិយោគកាន់តែខ្លាំង និង​បង្កើតការងារជូនពលរដ្ឋខ្មែរ (Video inside)

25-10-2025 12:20

(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង បានលើកឡើងថា ការគាំទ្រផលិតផល ក្នុងស្រុកជំរុញឱ្យក្រុមហ៊ុនខ្មែរ មានលទ្ធភាពកាន់តែខ្ពស់ ពង្រីកការវិនិយោគឱ្យកាន់តែខ្លាំងជាងមុន និង​បង្កើតការងារសម្រាប់ពលរដ្ឋខ្មែរ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លាង ពៅ ផ្ដល់កិច្ចសម្ភាសន៍ពិសេស ជាមួយបណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងប្រធានបទ «សក្តានុពលនៃការផលិតស៊ីម៉ង់ត៍ ជំរុញវិស័យសាងសង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា»។

អ្នកឧកញ៉ា លាង ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំ ជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាព និងស្ងប់ស្ងែងនូវភាពរីកចម្រើន ក្នុងប្រទេសកម្ពុជា ដែលបានធ្វើឲ្យ ក្រុមហ៊ុនក្នុងស្រុកភាគច្រើន មានលទ្ធភាពក្នុងការវិនិយោគ ក៏ដោយសារប្រជាជនខ្មែរ នាពេលបច្ចុប្បន្ន យល់ច្រើនអំពីគុណភាព ក៏ដូចជាផលិតផលដែលផលិតក្នុងស្រុក»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លាង ពៅ៖