អ្នកឧកញ៉ា លាង ពៅ៖ ការផលិតស៊ីម៉ង់តិ៍របស់ ជីប ម៉ុង យកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យា ស្តង់ដារគុណភាព និងបរិស្ថាន ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ (Video inside)
25-10-2025 12:22
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍អូដ្ឋ ជីបម៉ុង បានលើកឡើងថា ការផលិតស៊ីម៉ង់តិ៍របស់ ជីប ម៉ុង យកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកវិទ្យា ស្តង់ដារគុណភាព និងបរិស្ថាន ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ ព្រោះពេលអតិថិជនមានទំនុកចិត្តការគាំទ្រនឹងមានកាន់តែច្រើនឡើងៗលើផលិតផល ពិសេសផលិតផលជាតិ។
ការលើកឡើងរបស់អ្នកឧកញ៉ា លាង ពៅ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទស្ដីពី សក្តានុពលនៃការផលិតស៊ីម៉ង់ត៍ ជំរុញវិស័យសាងសង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។
ឧកញ៉ា លាង ពៅ បានថ្លែងឲ្យដឹងថា រាល់ការវិនិយោគរបស់ក្រុមហ៊ុនជីបម៉ុងទាំងអស់ គឺក្រុមហ៊ុនផ្ដោតលើគុណភាពជាចម្បង ហើយការផលិតផលិតផលអ្វីមួយឲ្យមានគុណភាព គឺច្បាស់ណាស់យើងត្រូវការ ឧបករណ៍ទំនើបៗ ដើម្បីរក្សាស្ថេរភាព និងគុណភាព។
អ្នកឧកញ៉ា លាង ពៅ បានបន្ដថា ក្នុងនោះក្រុមហ៊ុនបានគិតគូរជាចម្បង ចំពោះបរិស្ថាននៃប្រទេសកម្ពុជា ដើម្បីជួយដល់បរិស្ថានក្រុមហ៊ុនក៏បានយកថាមពលប្រើឡើងវិញ ដោយបានបំពាក់ផ្ទាំងសូឡាច្រើន ដើម្បីជួយដល់បរិស្ថាននៃប្រទេសកម្ពុជាផងដែរ៕










































