អ្នកឧកញ៉ា លាង ពៅ៖ តម្រូវការស៊ីម៉ង់តិ៍នៅតែមាន បើទោះបីជាវិស័យអចលនទ្រព្យរងផលប៉ះពាល់ ខណៈការផលិតមិនបានថមថយឡើយ (Video inside)
25-10-2025 12:25
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍អូដ្ឋ ជីបម៉ុង បានលើកឡើងថា តម្រូវការស៊ីម៉ង់តិ៍នៅតែមាន បើទោះបីជាវិស័យអចលនទ្រព្យរងផលប៉ះពាល់ ខណៈការផលិតមិនបានថមថយឡើយ។
អ្នកឧកញ៉ា លាង ពៅ បានថ្លែងឲ្យដឹងថា ជាការពិតបើយើងមើលតែមួយជ្រុង នៃវិស័យអចលនទ្រព្យឃើញថា បន្ទាប់ពីវិបត្តិកូវីដ១៩មក វិបត្តិសេដ្ឋកិច្ចសកល នៅកម្ពុជាអចលនទ្រព្យពិតជាមានផលប៉ះពាល់បន្ដិចមែន ប៉ុន្ដែហេដ្ឋារចនាសម្ព័ន្ធដែលសាងសងដោយរដ្ឋាភិបាល គឺមកទប់ទលនឹងអចលនទ្រព្យ មានន័យថា ការផ្គត់ផ្គង់លើអចលនទ្រព្យមានតិច តែការផ្គត់ផ្គង់លើវិស័យដ្ឋារចនាសម្ព័ន្ធមានច្រើន ដែលធ្វើឲ្យការផលិតស៊ីម៉ងនៅតែមានតម្រូវការ។
អ្នកឧកញ៉ា លាង ពៅ បានបញ្ជាក់ថា បើធៀបនឹងឆ្នាំ២០១៩ គឺមានការធ្លាក់ចុះនៃការផលិតស៊ីម៉ង់តិ៍ តែការធ្លាក់ចុះនេះមិនមែន ជាការធ្លាក់ចុះជាកំហុកនោះឡើយ ព្រោះកម្ពុជាមានតម្រូវការច្រើន ក្រៅអំពីលំនៅដ្ឋាន ជាក់ស្ដែងដូចព្រលានយន្ដហោះថ្មីនេះតែម្ដង ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដីយើងនៅតែសង្ឃឹមថា ២-៣ឆ្នាំខាងមុខតម្រូវការនឹងល្អប្រសើរឡើងៗ។
សូមស្ដាប់ការលើកឡើងរបស់អ្នកឧកញ៉ា លាង ពៅ ក្នុងកម្មវិធី FRESH BUSINESS ក្រោមប្រធានបទស្ដីពី សក្តានុពលនៃការផលិតស៊ីម៉ង់ត៍ ជំរុញវិស័យសាងសង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ទាំងស្រុង៖










































