អ្នកឧកញ៉ា លាង ពៅ៖ កម្ពុជានៅតែមានសក្តានុពលខ្ពស់ ក្នុងការផលិតស៊ីម៉ងត៍ សម្រាប់បំពេញតម្រូវការក្នុងស្រុក (Video inside)
25-10-2025 12:30
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី ជីប ម៉ុង បានគូសបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពលខ្ពស់ ក្នុងការផលិតស៊ីម៉ងត៍ សម្រាប់បំពេញតម្រូវការក្នុងស្រុក ទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារផ្សេងៗ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លាង ពៅ ផ្ដល់កិច្ចសម្ភាសន៍ពិសេស ជាមួយបណ្ដាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងប្រធានបទ «សក្តានុពលនៃការផលិតស៊ីម៉ង់ត៍ ជំរុញវិស័យសាងសង់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា»។
អ្នកឧកញ៉ា លាង ពៅ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា សក្ដានុពលនៃការផលិតស៊ីម៉ងត៍ នៅក្នុងស្រុករបស់យើងនេះ គឺមានសក្ដានុពលច្រើន ទោះបីជាបច្ចុប្បន្នឃើញថា ការផលិតជាង១២លានតោន តែតម្រូវការជាង៩លានតោន ក៏ពិតមែន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លាង ពៅ៖










































