* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យល់ដឹងពីជំនួញ៖ ការរីកចម្រើននៃទីផ្សារនាំចេញស្វាយចន្ទី ជាឱកាសធំមួយ ដែលសហគ្រិនកម្ពុជាមិនគួរមើលរំលង ក្នុងការបណ្តាក់វិនិយោគកែច្នៃនាំចេញទៅកាន់ទីផ្សារគោលដៅ (Video inside)

26-10-2025 08:24

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម បានបង្ហាញសុទិដ្ឋនិយម ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស នៃការបើកទីផ្សារថ្មីសម្រាប់ផលិតផលស្វាយចន្ទីកែច្នៃ ជាពិសេសទីផ្សារអឺរ៉ុប និងជប៉ុន។ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមបច្ចុប្បន្ននេះ ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា នៅមានកម្រិតនៅឡើយ។

លោក សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដែលជាអ្នកស្វែងរកទីផ្សារថ្មីៗសម្រាប់ផលិតផលកម្ពុជា បានលើកឡើងថា នេះគឺជាឱកាសធំមួយ ដែលសហគ្រិនកម្ពុជា គួរគិតគូរ ដោយមិនគួរមើលរំលងទៅលើការបណ្តាក់ទុនវិនិយោគកែច្នៃស្វាយចន្ទី និងផលិតផលសក្តានុពលផ្សេងទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារគោលដៅ។

លោកបានគូសបញ្ជាក់ថា ទីផ្សារសំខាន់សម្រាប់ផលិតផលស្វាយចន្ទី រួមមានអឺរ៉ុប អាមេរិក ចិន និងអូស្រ្តាលីជាដើម។ ហើយបច្ចុប្បន្ននេះឱកាសនៃការចាប់យកទីផ្សារទាំងនេះ ពិតជាខ្ពស់។

លោកបន្ថែមថា «ខ្ញុំគិតថា ឱកាសសម្រាប់ការវិនិយោគ និងបង្កើតការនាំចេញធំទូលាយ។ ខ្ញុំតែងតែនិយាយថា កាលនៅរៀនម្នាក់ៗ ដេកសុបិន្តចង់បង្កើតអាជីវកម្ម ឧទាហរណ៍ដូចជា ហាងកាហ្វេជាដើម។ គ្រាន់តែថា ខ្ញុំគិតឡើងវិញ ធ្វើហាងកាហ្វេមួយអស់ ១០ម៉ឺនដុល្លារ ឬ២០ម៉ឺនដុល្លារ ប៉ុន្តែប្រសិនយើងយកថវិកានេះ មកគិតគូរទៅលើរឿងកែច្នៃ ឬក៏ចូលគ្នា ជំរុញទៅលើការកែច្នៃផលិតផលយើង ទៅលើការងារវេចខ្ចប់ យើងគិតថា វាជាឱកាសមួយសម្រាប់ សហគ្រិនយើងគិតគូរ ព្រោះវាជាឱកាសធំមួយ»។

លោកទទួលស្គាល់ថា បច្ចុប្បន្ននេះ អ្នកកែច្នៃដែលអនុលោមតាមស្តង់ដារទីផ្សារអឺរ៉ុប នៅមានកម្រិតនៅឡើយ។ យ៉ាងនេះក្តី លោកកត់សម្គាល់ថា ក្រុមហ៊ុនដែលកែច្នៃនាំចេញទាំងនេះ បាននឹងកំពុងពង្រីកការផលិតរបស់ខ្លួន រហូត៣ដង លើសពីការកែច្នៃបច្ចុប្បន្ន។

ហើយបន្ថែមពីនេះ វិនិយោគិនពីក្រៅប្រទេស ក៏អារម្មណ៍ចាប់យកឱកាសនៃការវិនិយោគលើកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា មានច្រើនផងដែរ។

លោកលើកឡើងថា ការជំរុញការវិនិយោគទៅលើកែច្នៃចន្ទី បានរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានគោលដៅ នៃគោលនយោបាយជាតិស្តីពីស្វាយចន្ទី។

យោងតាម «គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧» ដែលត្រូវបានក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីឆ្នាំ២០២៣ បានជំរុញការកែច្នៃស្វាយចន្ទីឱ្យបាន២៥% នៅឆ្នាំ ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២។ ប៉ុន្តែឆ្នាំ២០២៥នេះ ការកែច្នៃបានត្រឹមតែ ២២ ៦០០តោន ដែលស្មើប្រហែល២.៤% នៃស្វាយចន្ទីប្រមូលផលបានប្រមាណ ៩៥០០០០តោនប៉ុណ្ណោះ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល៩ខែ ពីខែមករា ដល់ខែកញ្ញា កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង៨០១លានដុល្លារ កើនឡើង៦០.៥៤%៕

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក សំហេង បូរ៉ា ពីឱកាសនៃការវិនិយោគ និងទីផ្សារនាំចេញស្វាយចន្ទី៖