* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា ចាប់ផ្ដើមបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន

26-10-2025 09:19

(ភ្នំពេញ)៖ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានចាប់ផ្ដើមបើកជើងហោះហើរត្រង់ថ្មី ពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន។

ពិធីបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនជាតិ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយឆ្លងកាត់ទីក្រុងហ្វូចូវ ប្រទេសចិននេះ បានរៀបចំធ្វេីឡេីងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិកាដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា។

ក្នុងពិធីបើកជើងហោះហើរលើកដំបូងនេះ ក៏មានការចូលរួមពីសំណាក់លោក ATSUSHI UENO ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្រសួងទេសចរណ៍ និងក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋាន CAIC និងភ្នាក់ងារទេសចរណ៍។

នេះជាសមិទ្ធិផលថ្មីមួយទៀត ដែលក្រុមហ៊ុនជាតិបានពង្រីកវិសាលភាពរបស់ខ្លួន ទៅកាន់អាស៊ីបូព៌ាកាន់តែឆ្ងាយ ដែលបង្ហាញអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ក៏ដូចជាការរួមចំណែកដល់វិស័យដឹកជញ្ជូនទំនាក់ទំនង វប្បធម៌ ប្រពៃណី ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងជប៉ុនព្រមទាំងនាំកម្ពុជាឱ្យពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះអាកាសចរណ៍ជាតិក៏ពិតជាបានរួមចំណែករុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ គឺតាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសនេះ បាននាំទេសចរណ៍ពាណិជ្ជកម្ម វិនិយោគិនទំនិញជាដើម -ល-។

ការបើកជើងហោះហើរត្រង់ថ្មីនេះ ស្របតាមទិសដៅ និងយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការតភ្ជាប់អាកាស និងលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ តាមរយៈការបើកបម្រើបណ្តាជើងហោះហើរថ្មីៗ ទៅកាន់ទីផ្សារសំខាន់ៗ នៅក្រៅប្រទេស។

ជើងហោះហើរភ្នំពេញ-ទីក្រុងហ្វ៊ូចូវ-ទីក្រុងតូក្យូ (PNH–FOC–NRT) នេះ បានផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរជាមួយ ពេលវេលាប្តូរយន្តហោះខ្លី តាមរយៈទីក្រុងហ្វ៊ូចូវ ដោយជួយកាត់បន្ថយការរង់ចាំយូរ និងធ្វើឱ្យការធ្វើដំណើររវាងកម្ពុជា និងជប៉ុន រហ័ស សមស្រប និងមានប្រសិទ្ធភាព។

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេ ដែលផ្តល់ការហោះហើរត្រង់ពីទីក្រុងភ្នំពេញ ទៅកាន់ប្រទេសជប៉ុន តាមរយៈទីក្រុងហ៊្វូចូវ។ ជើងហោះហើរនេះ ចំណាយពេលប្រហែល ៧ម៉ោង៖៣០នាទី ជាមួយនឹងការឈប់សម្រាក៥០នាទី នៅទីក្រុងហ្វ៊ូចូវ។

ជើងហោះហើរនេះ ប្រើប្រាស់យន្តហោះប្រភេទ អ៊ែរបើស (Airbus) ៣២០/៣២១ ដែលបានកំណត់រចនាសម្ព័ន្ធជាមួយនឹងកៅអី ដឹកអ្នកដំណើរចំនួន ១៧០/១៧៨ (ចែកជា២ថ្នាក់ កៅអី៖ កៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច)។ សម្រាប់ការឈប់សម្រាកនៅទីក្រុងហ្វ៊ូចូវ អ្នកដំណើរមិនតម្រូវឱ្យចុះពីយន្តហោះ មិនតែប៉ុណ្ណោះ ក៏មិនតម្រូវឱ្យមានទិដ្ឋាការនោះទេ។

អ្នកដំណើរដែលមានលិខិតឆ្លងដែនខ្មែរ ទទួលបានអត្ថប្រយោជន៍យ៉ាងពិសេស គឺទទួលបានវ៉ាលី Check-in បន្ថែម សរុបរួមទាំងអស់២វ៉ាលី (មិនលើសពី២៣គីឡូក្រាមក្នុង១វ៉ាលី) ហើយអ្នកដំណើរទាំងកៅអីធម្មតា និងកៅអីថ្នាក់ធុរកិច្ច ទទួលបានការបម្រើសេវាកម្មអាហារ នៅលើយន្តហោះសម្រាប់ជើងហោះហើរថ្មី រវាងកម្ពុជា និងជប៉ុន។

សូមបញ្ជាក់ផងដែរថា ជើងហោះហើរនេះ មានបម្រើជូន ៣ជើងក្នុងមួយសប្តាហ៍ ដែលមានជើងហោះហើរលេខ K6592 ចេញពីភ្នំពេញម៉ោង ០៩៖៤០ ទៅដល់តូក្យូម៉ោង ១៩៖០០ ហើយត្រឡប់វិញជាមួយជើងហោះហើរលេខ K6593 ពីតូក្យូនៅម៉ោង ២០៖០០ មកដល់ភ្នំពេញនៅម៉ោង ០២៖៥៥៕