CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហានៃ​ការ​កំណើន​ឆរបោក ​តាម​ប្រព័ន្ធ​តេឡេក្រាម» សូមរង់ចាំទស្សនា នៅល្ងាចថ្ងៃសុក្រនេះ (Video inside)

30-10-2025 17:29

(ភ្នំពេញ)៖ នៅថ្ងៃសុក្រសប្តាហ៍នេះ កម្មវិធី «ការ​ដោះស្រាយ​បញ្ហានៃ​ការ​កំណើន​ឆរបោក​តាម​ប្រព័ន្ធ​តេឡេក្រាម» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អគ្គស្នងការដ្ឋាននគរបាលជាតិ និងសម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ ដែលកម្មវិធីនេះ គាំទ្រដោយសមាគមធនាគារនៅកម្ពុជា។

សូមរង់ចាំទស្សនាកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃសុក្រ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕