មន្ត្រីឧស្សាហកម្ម៖ កម្ពុជាគួរកំណត់ឱ្យច្បាស់ពីទំនិញយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីឧត្តមភាពនៃធ្វើពាណិជ្ជកម្ម (Video inside)
31-10-2025 11:33
(ភ្នំពេញ)៖ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង មកទល់ពេលនេះ កម្ពុជាហាក់មិនទាន់មានការឯកភាពគ្នាទាំងស្រុង នូវការកំណត់ឱ្យបានច្បាស់ពីទំនិញយុទ្ធសាស្រ្តរបស់ខ្លួន នៅឡើយទេ។
លោកបានឱ្យដឹងថា ដើម្បីកំណត់បាននូវទំនិញយុទ្ធសាស្រ្តមួយ មិនមែនបុគ្គលិកម្នាក់ ឬស្ថាប័នមួយអាចធ្វើនោះទេ ត្រូវមានការជជែកគ្នាពីរដ្ឋាភិបាល រួមនឹងអាជ្ញាធរ និងវិស័យឯកជនអង្គុយជុំគ្នា កំណត់ថាតើផលិតផលណា ដែលចាត់ទុកជាផលិតផលយុទ្ធសាស្រ្តរបស់កម្ពុជា ដើម្បីជំរុញទំនិញយុទ្ធសាស្រ្តនោះ បម្រើឱ្យសេចក្តីត្រូវការក្នុងស្រុកបាន និងនាំចេញបាន។
លោកបន្ថែមថា នៅពេលដែលកំណត់នូវទំនិញយុទ្ធសាស្រ្តបានហើយ យើងនឹងកំណត់បាននូវឧស្សាហកម្មគាំទ្រ និងការផ្គត់ផ្គង់វត្ថុធាតុដើម។
ការលើកឡើងរបស់ លោក ចាន់ សូផា ធ្វើឡើងក្នុងកម្មវិធីក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញផលិតកម្មប្រកបដោយគុណភាពនៅកម្ពុជា»។
សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ចាន់ សូផា៖








