អគ្គនាយកវិទ្យាស្ថានស្តង់ដារ៖ ដើម្បីជំរុញឱ្យទំនិញកម្ពុជា អាចប្រកួតប្រជែងជាមួយបរទេស ត្រូវផ្អែកលើកត្តាសំខាន់ ៣យ៉ាង (Video inside)
31-10-2025 11:48
(ភ្នំពេញ)៖ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា បានលើកឡើងថា ដើម្បីជំរុញឱ្យទំនិញរបស់កម្ពុជា អាចប្រកួតប្រជែងបានជាមួយនឹងបរទេស នៅក្នុងទីផ្សារជាតិ និងអន្តរជាតិ ត្រូវពឹងផ្អែកលើកត្តាចំនួន ៣យ៉ាង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចាន់ សូផា អញ្ជើញចូលរួម ក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញផលិតកម្មប្រកបដោយគុណភាពនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ចាន់ សូផា បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការប្រកួតប្រជែង មានលក្ខណៈ៣យ៉ាងរួមមាន៖ ទី១, ផ្អែកលើសមត្ថភាពរបស់អ្នកផលិត, ទី២, ផ្អែកទៅលើហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង នៅក្នុងរាជរដ្ឋាភិបាលទាំងមូល, ទី៣៖ ផ្អែកលើលក្ខខណ្ឌការប្រកួតប្រជែង ស្របតាមកិច្ចព្រមព្រៀង»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់លោក ចាន់ សូផា៖








