មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ បញ្ហាចំណាយខ្ពស់របស់ម្ចាស់អាជីវកម្ម ដោយសារប្រើសេវាអ្នករត់ការ ដែលធ្វើឱ្យថ្លៃដើមផលិតផលកើនឡើង (Video inside)

31-10-2025 11:50

(ភ្នំពេញ)៖ លោក ​ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា បញ្ហាចំណាយខ្ពស់របស់ម្ចាស់អាជីវកម្ម គឺដោយសារប្រើប្រាស់សេវាអ្នករត់ការ ដែលធ្វើឱ្យថ្លៃដើមផលិតផលកើនឡើង។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ​ចាន់ សូផា អញ្ជើញចូលរួម ក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋាន​ជំរុញផលិតកម្ម​ប្រកប​ដោយ​គុណភាព​នៅ​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ​ចាន់ សូផា បានបញ្ជាក់យ៉ាងដូច្នេះថា «សព្វថ្ងៃបញ្ហាប្រឈម ដែលយើងសង្កេតឃើញ ដោយសារគាត់ប្រើប្រាស់ភាគីទី៣ (អ្នករត់ការ) ហើយរាជរដ្ឋាភិបាល មិនមានការកំណត់ថ្លៃសេវា លើអ្នករត់ការនោះទេ ដូច្នេះថ្លៃសេវាអាស្រ័យលើជនទី៣»

ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រូបនេះ បានជំរុញឱ្យម្ចាស់សិប្បកម្ម ប្រើប្រាស់សេវារដ្ឋដោយខ្លួនឯង ព្រោះថា បើសិនជាម្ចាស់អាជីវកម្មទាំងអស់ ធ្វើតាមនីតិវិធីច្បាស់លាស់ត្រឹមត្រូវ ដោយប្រើប្រាស់អ្នករត់ការ តម្លៃផលិតផលរបស់គាត់ នឹងមានការចុះថ្លៃ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ​ចាន់ សូផា៖