មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ចង់ឱ្យអ្នកប្រើប្រាស់ និងអាជ្ញាធរ យល់ច្បាស់ពីផលិតផលក្លែងក្លាយ ចៀសវាងការចោទប្រកាន់ នាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះទំនិញកម្ពុជា (Video inside)
31-10-2025 11:52
(ភ្នំពេញ)៖ លោក ចាន់ សូផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចង់ឱ្យអ្នកផលិត អ្នកប្រើប្រាស់ និងអាជ្ញាមូលដ្ឋាន យល់ឱ្យច្បាស់ពីអត្ថន័យផលិតផលក្លែងក្លាយ និងទំនិញគ្មានគុណភាព ដើម្បីចៀសវាងការចោទប្រកាន់ ដែលនាំឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះទំនិញកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ចាន់ សូផា អញ្ជើញចូលរួម ក្នុងកម្មវិធីកិច្ចពិភាក្សាលើប្រធានបទ៖ «មូលដ្ឋានជំរុញផលិតកម្មប្រកបដោយគុណភាពនៅកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ចាន់ សូផា បានបញ្ជាក់យ៉ាងដូច្នេះថា «ការក្លែងបន្លំ ខ្ញុំគិតថា មិនមែនជាបញ្ហាប្រឈមនោះទេ បញ្ហាប្រឈមធំ គឺការស្វែងយល់រវាងផលិតករ អ្នកប្រើប្រាស់ និងអាជ្ញាធរ ដោយ៣ភាគីនេះ អត់ទាន់យល់គ្នា អំពីអត្ថន័យផលិតផលក្លែងក្លាយ»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ចាន់ សូផា៖








