នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើឱ្យអ្នកដែលរងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រញាប់ដាក់ពាក្យបណ្តឹងឱ្យបានលឿន (Video inside)

01-11-2025 12:07

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញឱ្យអ្នកដែលរងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រញាប់ដាក់ពាក្យបណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា ឱ្យបានលឿន ដើម្បីសមត្ថកិច្ចចាត់វិធានការបានរហ័ស។

លោកបានលើកឡើងថា នៅពេលដែលជនល្មើសបានផ្ញើសារបន្លំ ដោយយករូបថ្នាក់ដឹកនាំ ឬក្រុមគ្រួសារដើម្បីឆបោកប្រាក់ ប្រជាពលរដ្ឋ អាចយកសារដែលបានផ្ញើថវិកាទៅគេ ធ្វើភស្តុតាងដាក់បណ្តឹងទៅកាន់នាយកដ្ឋានប្រឆាំងបច្ចេកវិទ្យា ដើម្បីសមត្ថកិច្ចស្រាវជ្រាវរកជនល្មើស។

លោកឧត្តមសេនីយ៍ទោ រៀល សុភា លើកឡើងដូច្នេះ នៅកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការដោះស្រាយបញ្ហានៃការកំណើនឆរបោកតាមប្រព័ន្ធតេឡេក្រាម»

សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖