នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្នើដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជនបទ សូមកុំចាញ់បោកការលួងលោមជនខិលខូច «លក់គណនីធនាគារ» ឱ្យអ្នកផ្សេងយកធ្វើមធ្យោបាយឆបោក (Video inside)

01-11-2025 12:09

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅជនបទ សូមកុំចាញ់បោកការលួងលោមជនខិលខូច «លក់គណនីធនាគារ» ឱ្យអ្នកផ្សេងយកធ្វើមធ្យោបាយឆបោកប្រាក់តាមអនឡាញ។

លោកបានពន្យល់ថា បទល្មើសឆបោកប្រាក់តាមអនឡាញខ្លះបាន យកតេឡេក្រាមដើម្បីប្រព្រឹត្តិបទល្មើស ប៉ុន្តែយកធនាគារជាមធ្យោបាយទូទាត់ប្រាក់។

លោកកត់សម្គាល់ឃើញថា ប្រជាពលរដ្ឋមួយចំនួនធំនៅតាមជនបទ អ្នកមានចំណេះដឹងតិចតួច និងអ្នកមានជីវភាពខ្សត់ខ្សោយតែងតែចាញ់បោកការលួងលោម លក់លក់គណនីធនាគារទៅឱ្យអ្នកដទៃ។ នៅពេលជនល្មើសបានគណនីធនាគារនេះហើយ ពួកគេបានប្រើប្រាស់សម្រាប់ទទួលប្រាក់ដែលបានមកពីការឆបោក តាមរយៈតេឡេក្រាមនោះ ដូច្នេះហើយសូមប្រជាពលរដ្ឋកុំលក់លក់គណនីធនាគារឱ្យទៅពួកគេ។

លោកឧត្តមសេនីយ៍ទោ រៀល សុភា លើកឡើងដូច្នេះ នៅកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការដោះស្រាយបញ្ហានៃការកំណើនឆរបោកតាមប្រព័ន្ធតេឡេក្រាម»

សូមទស្សនាការលើកឡើងទាំងស្រុងដូចតទៅ៖