នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ CoolApp របស់ខ្មែរ ដើម្បីសុវត្ថិភាព ចៀសវាងហានិភ័យឆបោកនានា (Video inside)

01-11-2025 12:40

(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ទោ រៀល សុភា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ប្រជាពលរដ្ឋ ងាកមកប្រើប្រាស់ CoolApp របស់ខ្មែរ ដើម្បីសុវត្ថិភាព ចៀសវាងហានិភ័យឆបោកនានា។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧត្ដមសេនីយ៍ទោ រៀល សុភា អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការ​ដោះស្រាយ​បញ្ហានៃ​ការ​កំណើន​ឆរបោក​តាម​ប្រព័ន្ធ​តេឡេក្រាម» ក្នុងកម្មវិធី CYBER SECURITY។

ឧត្ដមសេនីយ៍ទោ រៀល សុភា បានបញ្ជាក់យ៉ាងដូច្នេះថា «មធ្យោបាយមួយទៀត ដែលយើងអាចប្រើប្រាស់បាន គឺការប្រើប្រាស់បច្ចេកវិទ្យារបស់កូនខ្មែរ CoolApp គឺមានសុវិត្ថភាពទាំងអស់គ្នា ក៏ដូចជាងាយស្រួល ក្នុងការអនុវត្ដច្បាប់»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧត្ដមសេនីយ៍ទោ រៀល សុភា៖