ចលនាភូមិមួយផលិតផលមួយ ​ជំរុញឱ្យពលរដ្ឋនៅតាមមូលដ្ឋាន សម្លឹងមើលពីសក្តានុពលកសិផលមូលដ្ឋាន​ កែច្នៃទៅជាផលិតផលសម្រេច (Video inside)

07-11-2025 12:27

(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានលើកឡើងថា ចលនាភូមិមួយផលិតផលមួយ ​ជំរុញឱ្យប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្លឹងមើលពីសក្តានុពលកសិផលមូលដ្ឋាន​ កែច្នៃទៅជាផលិតផលសម្រេច។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ផល សុជាតិ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «សារសំខាន់នៃភូមិមួយផលិតមួយ លើ​ខ្សែច្រវាក់ផលិតកម្ម​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ផល សុជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា រាល់ថ្ងៃគឺយើងផលិតបាននូវផលកសិកម្មច្រើន ចឹងប្រជាពលរដ្ឋអាចចាប់ផ្ដើម ចេញពីការសម្លឹងមើល ទៅលើធនធានសក្ដានុពលក្នុងមូលដ្ឋានរបស់ខ្លួន បង្កើតការកែច្នៃទៅជាផលិតផលពាក់កណ្ដាលសម្រេច ឬក៏សម្រេច»៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ផល សុជាតិ៖