គំនិតភូមិ១ផលិតផល១ ជួយប្រែក្លាយផលិតផលធម្មតាមួយ ឱ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ និងជួយទាក់ទាញវិនិយោគិន ព្រមទាំងជំរុញសេដ្ឋកិច្ចមូលដ្ឋាន (Video inside)
07-11-2025 12:29
(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានឱ្យដឹងថា គំនិតឬចលនា ភូមិ១ផលិតផល១ បានជួយជំរុញការកែច្នៃផលិតផលនៅតាមដ្ឋាន ដែលបានជួយប្រែក្លាយផលិតផលធម្មតាមួយ ឱ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ ដែលបានចូលចំណែកយ៉ាងសំខាន់សំខាន់ក្នុងការជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
ជាមួយគ្នានេះ តាមរយៈចលនាភូមិ១ផលិតផល១នេះ ធ្វើឱ្យផលិតផលខ្លះត្រូវបានចុះបញ្ជីជាផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ(GI) និងផលិតផលខ្លះបានជួយលើកកម្ពស់អត្តសញ្ញាណសហគមន៍ ដែលតាមរយៈផលិតផលនោះ ធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ស្គាល់ពីភូមិឬមូលដ្ឋាននោះ ស្គាល់ពីវប្បធម៌ និងប្រពៃណី ទំនៀមទម្លាប់របស់មូលដ្ឋានឬសហគមន៍នោះ។
លោកបន្ថែមថា តាមរយៈការកែច្នៃផលិតផលនោះ បានជួយបង្កើតប្រាក់ចំណូល និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងច្រើន។ លើសពីនេះទៅ ក៏ជួយទាក់ទាញវិនិយោគិនបរទេសផងដែរ។
លោក ផល សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «សារសំខាន់នៃភូមិមួយផលិតមួយ លើខ្សែច្រវាក់ផលិតកម្មកម្ពុជា» ។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក ផល សុជាតិ៖








