គណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ព្យាយាមផ្សារភ្ជាប់ទីផ្សារភូមិ១ផលិតផល១ តាមរយៈការបង្កើតទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ និងការតាំងពិព៌រណ៍ (Video inside)
07-11-2025 12:30
(ភ្នំពេញ)៖ លោក ផល សុជាតិ អគ្គលេខាធិការគណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានលើកឡើងថា ដើម្បីលើកកម្ពស់ផលិតផលភូមិ១ផលិតផលមួយដែលបានប្រជាជននៅតាមមូលដ្ឋានបានផលិត និងធានាការផលិតឱ្យមាននិរន្តភាព គណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានព្យាយាមផ្សារភ្ជាប់ទីផ្សារ តាមរយៈការបង្កើតទិវាជាតិលើកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដែលបានរៀបចំឡើងរៀងរាល់ថ្ងៃទី៩ ខែមេសា ដោយរៀបចំឱ្យមានការដាក់តាំងបង្ហាញផលិតផលនៅតាមមូលដ្ឋាន ដែលមកទល់ពេលនេះរៀបចំបាន៨លើកមកហើយ។
បន្ថែមពីនេះ បានរៀបចំឱ្យមានជំនួបផ្គូរផ្គងរវាងអ្នកផលិតដែលជាកសិករ និងផលិតករ ជាមួយអ្នកប្រើប្រាស់ ដើម្បីលើកកម្ពស់ការលក់ផលិតផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លើសពីនេះទៅ គណៈកម្មការធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានខិតខំសម្របសម្រួល ដើម្បីឱ្យផលិតផលដែលផលិតមានគុណភាព អាចចូលក្នុងផ្សារទំនើបបានផងដែរ។
លោក ផល សុជាតិ លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «សារសំខាន់នៃភូមិមួយផលិតមួយ លើខ្សែច្រវាក់ផលិតកម្មកម្ពុជា» ។
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក ផល សុជាតិ៖








