អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ពីអត្ថប្រយោជន៍មូលដ្ឋានមួយចំនួន សម្រាប់អ្នកជាប់ពន្ធពីកិច្ចព្រមព្រៀង ស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា

07-11-2025 13:50

(ភ្នំពេញ)៖ បើតាមព្រឹត្ដិបត្រព័ត៌មាន ដែលចុះផ្សាយដោយអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ជាទូទៅកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ផ្តល់អត្ថប្រយោជន៍ជាមូលដ្ឋានសំខាន់ៗមួយចំនួន ដល់អ្នកជាប់ពន្ធក្នុងនោះមាន៖

* ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ សួយសារ កម្រៃសេវាបច្ចេកទេស និងភាគលោភ ទី១៤% មក ១០%
* ទទួលបានការបន្ធូរបន្ថយអត្រាពន្ធកាត់ទុកលើ ការប្រាក់ ពី១៤% មក១០% ឬលើកលែងពន្ធ
* ទទួលបានការបន្ធូរបន្ថយពន្ធ លើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃនាវាឬទូក ឬតាមផ្លូវដែក ឬផ្លូវតាកក្នុងចរាចរណ៍អន្តរជាតិ ក្រោម DTA មក ៥០%
* ទទួលបានការលើកលែងពន្ធលើបណ្តាប្រភេទពន្ធទាក់ទិននឹងប្រាក់ចំណូល ដែលទទួលបានពីប្រតិបត្តិការនៃយន្តហោះ ក្នុងចរាចរណ៍ អន្តរជាតិ ក្រោម DTA
* ទទួលបានឥណទានពន្ធលើបណ្តាប្រភេទពន្ធ ដែលបានបង់នៅប្រទេសប្រភព ពីប្រទេសនិវាសនដ្ឋានរបស់អ្នកជាប់ពន្ធ។

សម្រាប់ជានីតិវិធីអនុវត្ត អ្នកជាប់ពន្ធជានីតិបុគ្គល រូបវន្តបុគ្គលត្រូវដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ ក្នុងការទទួលបានអត្ថប្រយោជន៍ក្រោម DTA ជាមុនសិន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារតម្រូវដូចជា៖

* សម្រាប់នីតិបុគ្គល៖
១៖ វិញ្ញាបនបត្រនិវាសនជន (Certificate of Residence) ច្បាប់ដើម
២៖ វិញ្ញាបនបត្រចុះបញ្ជីក្រុមហ៊ុនដើម (Certificate of Incorporation) ថតចម្លង និងមានបញ្ជាក់
៣៖ លក្ខន្តិកៈក្រុមហ៊ុន (Company Statute) ផតចម្លង និងមានបញ្ជាក់
៤៖ កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់
៥៖ លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម
៦៖ បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង

* សម្រាប់រូបវន្តបុគ្គល៖
១៖ អត្តសញ្ញាណប័ណ្ណបើបិតឆ្លងដែន (Identification Card/Passport) ចម្លង និងមានបញ្ជាក់
២៖ វិញ្ញាបនបត្រនិវាសនជ (Certificate of Residence) ច្បាប់ដើម
៣៖ កិច្ចសន្យា/ឯកសារពាក់ព័ន្ធនឹងការទូទាត់ (Document related to income payment) ថតចម្លង និងមានបញ្ជាក់
៤៖ លិខិតផ្ទេរសិទ្ធិ (Authorization Letter) ច្បាប់ដើម
៥៖ បណ្ណពន្ធប៉ាតង់របស់សហគ្រាសក្នុងស្រុក (អ្នកទូទាត់) (Patent Tax) ថតចម្លង។

គួរបញ្ជាក់ផងដែរថា កម្ពុជាកំពុងអនុវត្តកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន១១ ក្នុងនោះមានរដ្ឋបាលសារពើពន្ធ ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, តំបន់រដ្ឋបាលពិសេសហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, កូរ៉េខាងត្បូង, តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។

កិច្ចព្រមព្រៀងស្តីពី ការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ចំនួន ២ បានចុះហត្ថលេខារួចរាល់ ដោយកំពុងបន្តរៀបចំនីតិវិធីក្នុងការដាក់កិច្ចព្រមព្រៀងចូលជាធរមាន រួមមាន DTA កម្ពុជា-ឡាវ និង DTA កម្ពុជា-ហ្វីលីពីន។

បន្ថែមពីលើនេះ DTA កម្ពុជា-មីយ៉ាន់ម៉ា និង DTA កម្ពុជា-បារាំង ត្រូវបានបញ្ចប់កិច្ចចរចា និង DTA រវាងកម្ពុជាជាមួយរដ្ឋបាលសារពើរាន្ធចំនួន ៦ ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាល នៃការចរចា រួមមាន រេវើរ៉ាតអារ៉ាប់រួម ជប៉ុន ម៉ារ៉ុក កាតា អាស៊ែបៃហ្សង់ និងចក្រភពអង់គ្លេស៕