* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

CBC: ឥណទានមិនដំណើរការ កើនឡើងដល់៥.៦៩% ក្នុងត្រីមាសទី៣នេះ (Video inside)

08-11-2025 13:43

(ភ្នំពេញ)៖ ក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ឬហៅថា CBC បានឱ្យដឹងថា ឥណទានមិនដំណើរការ ឬឥណទានសងយឺតលើសពី៩០ថ្ងៃ បានកើនឡើងដល់៥.៦៩% ក្នុងត្រីមាសទី៣នេះ ដោយកើនពី ៥.៤១% ក្នុងត្រីមាសទីពីរ ឆ្នាំ២០២៥។ នេះបើយោងតាមរបាយកាណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ​ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ចេញផ្សាយ​ដោយCBC ។

តាមរបាយការណ៍នេះបានបញ្ជាក់ថា គុណភាពនៃឥណទានបុគ្គលដែលវាស់វែងដោយអនុបាតនៃឥណទាន សំណងយឺតលើសពី៩០ថ្ងៃ (៩០+DPD) មានធ្លាក់បន្តិចបន្តួច ដោយអនុបាតបានកើនឡើងនៅគ្រប់តំបន់។ករណីនេះ បាន ​បង្ហាញពីលទ្ធភាពនៃការបង់សង និងហានិភ័យនៃការខកខាននៅក្នុងត្រីមាសនេះ។​

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៩០ថ្ងៃ មានការកើនឡើងជារួម ​៦,៥% នៅទូទាំងតំបន់។ ការកើនឡើង​ច្រើន ងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៩០ថ្ងៃគឺនៅតំបន់ខ្ពង់រាបកើនឡើងចំនួន ២៤% តំបន់ឆ្នេរកើនឡើងចំនួន ៩% តំបន់ទន្លេសាប និងតំបន់ទំនាបកើនឡើងចំនួន៦%។

​លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា «តម្រូវការពាក្យស្នើ សុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ជាមួយនឹងសមិទ្ធផលឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅតែវិជ្ជាមាន ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទីបីនេះ បើប្រៀបធៀបនឹងត្រីមាសមុន»។

លោកបានបន្ថែមទៀតថា គុណភាពឥណទានមានការធ្លាក់ចុះតិចតួចបើធៀបនឹងត្រីមាសមុន ជាមួយនឹងការធ្លាក់ចុះនៃអនុបាតនៃគណនីប្រាក់កម្ចីជាមួយនឹង ការសងយឺត ៩០ថ្ងៃហួសកាលបរិច្ឆេទកំណត់ពី ៥,៤១% ក្នុងត្រីមាសទីពីរក្នុងឆ្នាំ២០២៥ មក ៥,៦៩% ក្នុងត្រីមាសនេះ។

បើតាម CBC ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧១,០១%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែល មានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៨,៩៩%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនដែលមានគណនីចំនួន ១ មាន ៦០,៩០%, អ្នកមានគណនី ឥណទានចំនួន២ មានចំនួន ២៦,៧៦% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ៨,៧៥% ហើយអ្នកដែលមានគណនី ឥណទានច្រើនជាង៣ មានចំនួន ៣,៥៩% នៃចំនួនអតិថិជនទាំងអស់។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនគណនីឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើង ចំនួន ​៥,៧៦% ប្រៀបពីត្រីមាសមុន ដែលធ្វើឱ្យចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ២,៣២លានគណនី។ ក្នុងចំណោមចំនួននេះ ៨៣,១៣% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណឥណទាន ៧,៩១% និងកម្ចីអចលនទ្រព្យមាន ៨,៩៦%។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់​នៅកម្ពុជា។

គិតត្រឹមពីខែកញ្ញា ឆ្នាំ២០២៥ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត ​១,២២% ។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំនួន ១៦,១៧ ប៊ីលានដុល្លារអាមេរិក​៕