* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះពិនិត្យស្ថានភាពវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលកំពុងបណ្តាក់ទុនជិត៦០០លានដុល្លារ នៅស្រុកស្នួល ខេត្តក្រចេះ

11-11-2025 15:20

(ក្រចេះ)៖ លោក ស៊ឹម វីរៈ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានប្រចាំការនៃក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន (ក.វ.ឦសាន) និងជាប្រធានលេខាធិការដ្ឋាន ក.វ.ឦសាន នៅថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានភាពវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងរដ្ឋបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ។

ទីតាំងតំបន់សេដ្ឋកិច្ចពិសេសនេះ មានចំងាយប្រមាណ ៥ គីឡូម៉ែត្រ ពីច្រកអន្តរជាតិត្រពាំងស្រែ ដែលជាច្រកអន្តរជាតិសំខាន់ និងជាយុទ្ធសាស្ត្រមួយ ក្នុងប្រព័ន្ធដឹកជញ្ជូន និងពាណិជ្ជកម្ម នៅក្នុងតំបន់ភូមិភាគឦសាន។ ទុនវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំហំ ២០០ លានដុល្លារអាម៉េរិក, ហើយគិតមកទល់បច្ចុប្បន្ន ទំហំទុនវិនិយោគ ដែលបានបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំជិត ៦០០ លានដុល្លារអាម៉េរិក និងបានផ្តល់ការងារដល់កម្មករសរុបចំនួន ២០១៤នាក់។

ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងឆ្នាំ២០២៤ មានទំហំ ៧៩.៦ លានដុល្លារអាមេរិក, គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៥ ការនាំចេញបានហក់ឡើងដល់ជាង ១០០ លានដុល្លារអាម៉េរិក ដោយមានទីផ្សារនាំចេញសំខាន់ៗរួមមាន៖ សហរដ្ឋអាមេរិក ប្រេស៊ីល ចិន សហភាពអឺរ៉ុប តួកគី ម៉ិកស៊ិក រុស្សី អាហ្វ្រិកខាងត្បូង ឥណ្ឌា និង ឥណ្ឌូនេស៊ីជាដើម។

តំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនធំៗកំពុងដំណើរការអាជីវកម្មចំនួន ៥ ៖ ១.ក្រុមហ៊ុន Newbustar (Cambodia) Tire Co.,Ltd. (ផលិតសំបកកង់យានយន្ត), ២. ក្រុមហ៊ុន HKZQ Energy and Technology Co.,Ltd. (ផលិតចំហាយទឹក និងខ្យល់ក្តៅ), ៣. ក្រុមហ៊ុន Firemax (Cambodia)Tires Co.,Ltd. (ផលិតសំបកកង់យានយន្ត), ៤. ក្រុមហ៊ុន Yaokun (Cambodia) Mold Co.,Ltd. (ផលិតពុម្ពសំបកកង់យានយន្ត), និង ៥. ក្រុមហ៊ុន Zhongqi Photovoltaic Technology (Cambodia)Co., Ltd. (ផ្គុំ និងតម្លើងបន្ទះសូឡា)។

ក្រុមការងារបានជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងបណ្តាក្រុមហ៊ុន ដែលកំពុងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ដើម្បីស្វែងយល់អំពីស្ថានភាពទូទៅនៃការវិនិយោគ និងបញ្ហាប្រឈម ដែលក្រុមហ៊ុនកំពុងជួបប្រទះ។

ក្រុមហ៊ុនទាំងនេះ បានយល់ដឹងពីវត្តមាន និងអត្ថប្រយោជន៍ពិសេសនានា ដែលវិនិយោគិនអាចទទួលបាន ពាក់ព័ន្ធនឹងការលើកទឹកចិត្ត និងការសម្រួលនីតិវិធីនានា ក្រោមវិសាលភាពនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន (២០២៥-២០២៨) ជាពិសេសគឺលទ្ធភាពនៃការផ្តល់នូវដំណោះស្រាយជាកញ្ចប់ តាមរយៈយន្តការ «ច្រកចេញចូលតែមួយ» ។

តំណាងក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស បានសម្តែងឆន្ទៈក្នុងការជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យក្លាយទៅជាបណ្តុំឧស្សាហកម្ម (industrial cluster) ផលិតសំបកកង់យានយន្ត ដោយខិតខំទាក់ទាញក្រុមហ៊ុន ព្រមទាំងឧស្សាហកម្មគាំទ្រនានា ជាពិសេសរោងចក្រកែច្នៃជ័រកៅស៊ូ ដែលនឹងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់ខ្សែច្រវាក់ផលិតកម្ម ។ ជាមួយនេះ, ក្រុមហ៊ុននឹងបន្តផ្សព្វផ្សាយអំពីសក្តានុពលវិនិយោគរបស់កម្ពុជា ព្រមទាំងខិតខំទាក់ទាញឧស្សាហកម្មយានយន្ត ឱ្យមកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ។

លោកប្រធានលេខាធិការដ្ឋាន បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ លើស្ថានភាពវិនិយោគក្នុងភូមិភាគឦសាន របស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងារ ចុះជាប់ជាប្រចាំជាមួយវិនិយោគិន នៅទីតាំងវិនិយោគផ្ទាល់ ដើម្បីក្តាប់ឱ្យបាននូវសុខទុក្ខរបស់វិនិយោគិន និងចូលរួមផ្តល់ការគាំទ្រ សម្របសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន។

ការចុះពិនិត្យស្ថានភាពវិនិយោគ នៅទីតាំងវិនិយោគផ្ទាល់ គឺជាសកម្មភាពដ៏សំខាន់មួយរបស់ ក.វ.ឦសាន លើទិដ្ឋភាពថែទាំវិនិយោគ ដើម្បីផ្តល់ភាពកក់ក្តៅដល់វិនិយោគិន ដែលមានស្រាប់ ប្រយោជន៍ដើម្បីលើកទឹកចិត្តវិនិយោគិនឱ្យបន្ត ឬពង្រីកបន្ថែមគម្រោងវិនិយោគរបស់ខ្លួន, ជំរុញវិនិយោគិនបង្កើនតម្លៃបន្ថែមនៃខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឆ្ពោះទៅរកឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក, លើកទឹកចិត្តឱ្យមានការបណ្តុះបណ្តាល និងផ្ទេរជំនាញដល់កម្មករខ្មែរ, ក៏ដូចជាផ្សព្វផ្សាយបន្តនូវសក្តានុពល និងកាលានុវត្តភាពវិនិយោគនៃតំបន់ភូមិភាគឦសាន ។

គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ។

ជាមួយគ្នានេះ, វិនិយោគិន ដែលមានបំណងចង់ទទួលបាន «អត្ថប្រយោជន៍ពិសេស» អាចដាក់ពាក្យ ស្នើសុំ ឬ ស្វែងរកព័ត៌មានលម្អិត តាមរយៈការិយាល័យរបស់ ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ដែលមានចំនួន ៥ទីតាំង៖

* ទីតាំងទី១៖ ស្ថិតនៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (BDC) ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ០៧៦ ៣៦៥ ២៧៧៥/ ០៩៧ ២៥៦ ៧១៧៤,
* ទីតាំងទី២៖ ការិយាល័យស្ថិតនៅសាលាខេត្តក្រចេះ នៅខាងក្រោយសាលមហោស្រពក្រុងក្រចេះ ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៤,
* ទីតាំងទី៣៖ ការិយាល័យស្ថិតនៅសាលាខេត្តស្ទឹងត្រែង ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ០០ ៦៦៣,
* ទីតាំងទី៤៖ ការិយាល័យស្ថិតនៅសាលាខេត្តមណ្ឌលគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៦៣,
* ទីតាំងទី៥៖ ការិយាល័យស្ថិតនៅសាលាខេត្តរតនគិរី ដែលមានលេខទំនាក់ទំនង ០៩៧ ២២ ១១ ៦៣៤៕