* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះបានតម្កល់ឫសគល់អត្តសញ្ញាណ និងប្រវត្តសាវតាររបស់ជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងគោលបំណងជំរុញការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីបណ្ណសារដ្ឋានជាតិ ជាពិសេសគុណតម្លៃរបស់បណ្ណសារដ្ឋានជាតិ ដែលជាគ្រឹះសំខាន់នៃអត្តសញ្ញាណជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីជាប្រភេទឯកសារបុរាណ ជាច្រើនបានបាត់បង់ និង ពុកផុយ តាមកត្តាធម្មជាតិ និងកត្តាសង្គ្រាម ក៏កម្ពុជានៅមានកេរមរតកឯកសារសំណេរលើថ្ម ជាប្រភេទ «អក្សរថ្ម» ឬ «សិលាចារឹក» ដែលមានចំណាស់យ៉ាងហោចណាស់ចាប់តាំងពីសតវត្សរ៍ទី៥ ឬ អាចមុននោះទៀតផង ហើយកម្ពុជាក៏មានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ» នៃអត្តសញ្ញាណ និង ចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្ស ទាំងឯកសាររូបវន្ត និងការធ្វើឌីជីតូបនីយកម្ម, ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ ក្រោមប្រធានបទ «មួយសតវត្សរ៍នៃការចងចាំឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» នេះ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាយូរលង់រវាងកម្ពុជា និងបារាំង។ តាមរយៈស្មារតី «ស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ» ដែលមិនអាចមើលរំលងបានឡើយនូវតួអង្គ និងតួនាទី ដ៏សំខាន់មិនអាចខ្វះបានរបស់ប្រទេសបារាំង, ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។
* ចិនប្រាប់ហ្វីលីពីនឱ្យបញ្ឈប់អ្នកនយោបាយមួយចំនួនរបស់ខ្លួន កុំឱ្យឆ្លងបន្ទាត់ក្រហម
* កូរ៉េខាងជើងបាញ់សាកល្បងអាវុធចូលក្នុងសមុទ្រ ក្រោយច្រានចោលកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈយោគយល់ ជំរុញអន្តរប្រតិបត្តិការរវាងប្រព័ន្ធបាគងរបស់កម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ចិន

13-11-2025 11:42

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន TenPay Global បង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ដើម្បីជំរុញអន្តរប្រតិបត្តិការ រវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថល រវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។

ការចុះអនុស្សរណៈគ្នានេះធ្វើឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល» ក្រោមការចូលរួមរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Daniel Hong អនុប្រធាន ក្រុមហ៊ុន Tencent Financial Technology ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន TenPay Global ក្នុងព្រឹត្តិការណ៍ បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

អនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន TenPay Global ដើម្បីធ្វើការរួមគ្នាក្នុងការជំរុញអន្តរប្រតិបត្តិការ រវាងប្រព័ន្ធបាគង (KHQR) របស់ប្រទេសកម្ពុជា និងបណ្តាញទូទាត់ចល័ត Weixin Pay របស់ប្រទេសចិន សំដៅលើកកម្ពស់ការទូទាត់ឌីជីថល រវាងប្រទេសកម្ពុជា និងប្រទេសចិន ឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរនឹងសហការគ្នាអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយសក្តានុពល ព្រមទាំងជំរុញសមាហរណកម្ម ការទូទាត់ឆ្លងដែន និងផ្ទេរប្រាក់ឆ្លងដែន (ការផ្ទេរប្រាក់ចេញ និងការផ្ទេរប្រាក់ចូល) រវាងប្រទេសទាំងពីរ។

លោកកស្រីបណ្ឌិត ជា សិរី ទេសាភិបាលបានថ្លែងឲ្យដឹងថា «កិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និង ក្រុមហ៊ុន TenPay Global ជាជំហានឆ្ពោះទៅមុខដ៏ សំខាន់មួយក្នុងការលើកកម្ពស់ ការតភ្ជាប់ការទូទាត់ឆ្លងដែន និងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ។ ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការនេះ ក៏នឹងរួមចំណែកដល់ការជំរុញបរិយាបន្នហិរញ្ញវត្ថុ ការបង្កើនប្រសិទ្ធភាពនៃការទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក និងការគាំទ្រដល់ការផ្លាស់ប្តូរឌីជីថលជាបន្តបន្ទាប់ ព្រមទាំងការជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទទាត់ហិរញ្ញវត្ថុកាន់តែងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាព»។

លោក Daniel Hong បានថ្លែងឲ្យដឹងថា «ការបោះជំហានទៅរកការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែន អាចប្រព្រឹត្តិទៅបានដោយសារការរីកចម្រើននៃ ច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព។ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយ ដៃគូជាសកល ពួកយើងបានផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់អាចប្រើកាបូបឌីជីថល (e-Wallet) បាននៅគ្រប់ ទីកន្លែងក្នុងពិភពលោក ប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងមានទំនុកចិត្ត»។

លោកបានបន្ដថា ការណ៍នេះនឹងជំរុញ ឱ្យមានប្រព័ន្ធអេកូឡូស៊ីទូទាត់ដែលអាចឱ្យជឿទុកចិត្តបាន និងអាចតភ្ជាប់គ្នា ដើម្បីជាអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ និងកាលានុវត្តន៍ភាពបន្ថែមសម្រាប់ពាណិជ្ជកម្មសកល៕