* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភ្នាក់ងារទេសចរណ៍កម្ពុជា ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ តាមរយៈឌីជីថល និង AI ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែមានប្រសិទ្ធភាព (Video inside)

14-11-2025 13:36

(ភ្នំពេញ)​៖ ឧកញ៉ា សៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងនាមជាភ្នាក់ងារទេសចរណ៍កម្ពុជា យើងចង់ឲ្យមានការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ តាមរយៈឌីជីថល និង AI ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រោះថាបច្ចុប្បន្ននេះ ការធ្វើវីដេអូតាមរយៈ AI និងឌីជីថល ពិតជាមានកំពុងមានការប្រើប្រាស់ច្រើន និងទាក់ទាញជាខ្លាំង។

ឧកញ៉ា សៀត មុំសុភា បានថ្លែងឲ្យដឹងថា សម័យកាលបច្ចុប្បន្ននេះ ជាសម័យកាលដែលប្រទេសមួយអាចដើរទៅបាន គេស្គាល់បាន គឺតាមរយៈការផ្សព្វផ្សាយ ធ្វើយ៉ាងណាឲ្យដល់គោលដៅ។ សម័យកាលនេះជាសម័យកាលឌីជីថល ដូច្នេះការផ្សព្វផ្សាយផ្សេងៗ គឺប្រើប្រាស់តាមប្រព័ន្ធឌីជីថល។

ឧកញ៉ាបានបន្ដថា​ ចំពោះវិស័យឯកជនយើងនេះ មានការផ្លាស់ប្ដូរប្រែប្រួលជាច្រើន ដើម្បីដើរឲ្យទាន់សម័យកាលក្នុងការធ្វើទីផ្សារ ដែលផ្សផ្សាយបែបទំនើបតាមរយៈឌីជីថល និងឈានឆ្ពោះដល់ការប្រើប្រាស់ AI (បច្ចេកវិទ្យានិមិត) ដើម្បីផ្សព្វផ្សាយខណៈការផ្សព្វផ្សាយខ្លះ មនុស្សមិនអាចធ្វើបាន ប៉ុន្ដែ AI អាចធ្វើបាន។ ចំពោះការផ្សព្វផ្សាយនេះនេះ គឺផ្សព្វផ្សាយពីគេស្គាល់ពីក្រុមហ៊ុ​ន ឬផលិតផលថ្មីៗរបស់។

ឧកញ៉ា សៀត មុំសុភា បានបញ្ជាក់ថា ចំពោះការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ សមាគមទេសចរណ៍កម្ពុជាបានជ្រើសរើស ការផ្សព្វផ្សាយតាមបែបឌីជថលជាច្រើន ដោយប្រើប្រាស់តាមបណ្ដាញសង្គមច្រើនដូចជា Facebooks, Instagram, TikTok ជាដើម ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

សូមស្ដាប់ការលើកឡើងរបស់ឧកញ៉ា សៀត មុំសុភា៖