អ្នកជំនាញទេសចរណ៍៖ រដ្ឋ និងឯកជន ត្រូវពង្រឹងខ្លួនឯង ដើម្បីទទួលបានភ្ញៀវទេសចរតាមគោលដៅដែលចង់បាន (Video inside)
14-11-2025 13:38
(ភ្នំពេញ)៖ ឧកញ៉ា សៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងឲ្យដឹងថា វិស័យរដ្ឋ និងឯកជន ត្រូវពង្រឹងខ្លួនឯង ដើម្បីទទួលបានភ្ញៀវទេសចរ តាមគោលដៅដែលចង់បាន ដោយក្នុងនោះដាចខាតវិស័យទាំងពីរត្រូវតែរួបរួមគ្នា ផ្សព្វផ្សាយពីកម្ពុជា ផ្សព្វផ្សាយពីអ្វីដែលកម្ពុជា មានទៅកាន់អតិថិជនគោលដៅ។
ការលើកឡើងរបស់ឧកញ៉ា សៀត មុំសុភា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការធ្វើទីផ្សារដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា»។
ឧកញ៉ា សៀត មុំសុភា បានថ្លែងឲ្យដឹងថា ដើម្បីទទួលបានភ្ញៀវទេសចរ តាមគោលដៅដែលយើងចង់បាន ច្បាស់ណាស់ គឺយើងត្រូវតែមានការរួបរួមគ្នា ទាំងវិស័យរដ្ឋ និងឯកជន ដោយរួមគ្នាផ្សព្វផ្សាយពីប្រទេសកម្ពុជា ផ្សព្វផ្សាយពីអ្វីដែលយើងមានទៅដល់អតិថិជនគោលដៅ ឬទេសចរណ៍ដែលយើងចង់ឲ្យគេមកកាន់ប្រទេសកម្ពុជាយើង។
ឧកញ៉ា សៀត មុំសុភា បានបន្ដថា អ្វីដែលយើងអាចទាក់ទាញអតិថិជនគោលដៅបាន គឺការផ្សព្វផ្សាយតាមប្រព័ន្ធឌីជថលនេះឯង ក្នុងនោះប្រជាពលរដ្ឋនេះឯង ដែលជាអ្នកផ្សព្វផ្សាយទេសចរណ៍ខ្លួនឯង ប្រជាជនម្នាក់ផ្សព្វផ្សាយទេសចរណ៍ម្នាក់ ដូច្នេះការផ្សព្វផ្សាយ គឺផ្ដើមចេញពីខ្លួនយើងផ្ទាល់៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ា សៀត មុំសុភា៖








