សហរដ្ឋអាមេរិកដាក់សម្ពាធថៃ បង្ហាញពីឱកាសសេដ្ឋកិច្ចសម្រាប់កម្ពុជា (Video inside)
17-11-2025 16:36
(ភ្នំពេញ)៖ ទំនាក់ទំនងថៃ និងសហរដ្ឋអាមេរិក បានធ្លាក់ចុះម្ដងបន្តិចៗ ដោយសារតែសហរដ្ឋអាមេរិករកឃើញថា ថៃមាននិន្នាការស្វែងរកការគាំទ្រពីប្រទេសចិន ដោយរាប់តាំងពីផ្នែកយោធារហូតដល់ផ្នែកសេដ្ឋកិច្ច។ បញ្ហាទាំងអស់នេះហើយ សហរដ្ឋអាមេរិកមានវិធានការនានា ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចថៃ តាមរយៈវិធានការពន្ធ។
ការស្រាវជ្រាវនានារួមទាំងការស្រាវជ្រាវរបស់ធនាគារថៃ បានលើកឡើងថា សេដ្ឋកិច្ចថៃបានដើរយឺតជាងប្រទេសនានានៅក្នុងតំបន់ ដោយសារតែបញ្ហានយោបាយក្នុងប្រទេស បន្ថែមពីសម្ពាធពន្ធរបស់អាមេរិក ដែលធ្វើឱ្យទំនុចចិត្តអ្នកវិនិយោគបរទេសធ្លាក់ចុះ។
តើការធ្លាក់ចុះវិនិយោគបរទេសនៅថៃនេះ អាចល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា កម្រិតជាពិសេសគឺការទាក់ទាញ វិនិយោគផ្ទាល់ពីអាមេរិក? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖




