* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ដំណឹងល្អ! ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Firefly Airlines នឹងតភ្ជាប់ជើងហោះហើរត្រង់ពី​ទីក្រុងកូឡាឡាំពួរ មកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ នៅចុងខែវិច្ឆិកានេះ

18-11-2025 16:20

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines (FY) នឹង​តភ្ជាប់ជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ (KUL) មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ចាប់ពីថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះតទៅ។

លោកបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Firefly Airlines ​គឺជាដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ​មានមូលដ្ឋាននៅប៉េណាង (Penang) និងស៊ូបាង (Subang) ប្រទេសម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរ ទៅកាន់ប្រទេស ថៃ, សិង្ហបុរី, និងឥណ្ឌូនេស៊ី។

ក្រុមហ៊ុននេះនឹងធ្វើការហោះហើរត្រង់រវាង Kuala Lumpur (KUL) ទៅ-មក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI)ចំនួន ៣ ជើងក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើយន្តហោះប្រភេទ Boeing737-800 ដែលមានជើងហោះហើរលេខ FY3520 (KUL – SAI) និង FY3521 (SAI – KUL)។

លោក ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ​ ​មានក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការហោះហើរចំនួន ១៣​ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ចំនួន ២ គឺ Air Cambodia (K6) និង Air Asia Cambodia (KT) និងក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុក ចំនួន ១១រួមមាន៖ Singapore Airlines (SQ), Bangkok Airways (PG), Thai Airways (TG),Thai AirAsia (FD), China Eastern Airlines (MU), Vietnam Airlines (VN), VietJet Air (VJ) , Lao Airlines (QV) , Emirates Airlines (EK), Indigo (6E) និង Firefly Airlines (FY) ដែលនឹងក្លាយជាជើងហោះហើរថ្មី សម្រាប់ទិសដៅ កូឡាឡាំពួរ (KUL)- សៀមរាប (SAI)។

ទន្ទឹមគ្នានេះ លោករំពឹងថាត្រឹមដំណាច់ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន ២ បន្ថែមទៀត ​គឺ T'way និង Air Busan៕