អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ ការបញ្ជាទិញយន្តហោះពីអាមេរិក នឹងរួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ (Video inside)

21-11-2025 13:54

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ការបញ្ជាទិញយន្ដហោះពីសហរដ្ឋអាមេរិក របស់ប្រទេសកម្ពុជា នឹងរួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះក្នុងវិស័យអាកាសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា ការជាវយន្ដហោះរបស់អាមេរិក គឺអាចមកបំពេញបន្ថែមមួយចំនួនតូច ក្នុងការធ្វើឲ្យមានតុល្យភាពផ្នែកពាណិជ្ជកម្ម»

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ស៊ីន ចាន់សិរីវុត្ថា៖