មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ក្នុងរយៈពេលវែង អាកាសចរជាតិកម្ពុជា អាចនឹងមានតម្រូវការយន្តហោះយ៉ាងតិច ៣០គ្រឿង ទាំងយន្តហោះប្រភេទតូច និងមធ្យម (Video inside)

21-11-2025 14:00

(ភ្ន​ំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ក្នុងរយៈពេលវែងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អាចនឹងមានតម្រូវការយន្តហោះយ៉ាងតិច ៣០គ្រឿង ទាំងយន្តហោះប្រភេទតូច និងមធ្យម ដើម្បីបំពេញតម្រូវការទីផ្សារ។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា បើនិយាយអំពីទំហំសេដ្ឋកិច្ចយើងនៅមានកម្រិត ដូច្នេះបានជាក្រុមហ៊ុនជាតិយើង បានធ្វើការសិក្សាទីផ្សារ និងប្រមើលមើលក្នុងអំឡុងពេល១០-២០ឆ្នាំថា ទីផ្សារ និងតម្រូវការយ៉ាងណា? ដូច្នេះអំឡុងពេល១០-២០ឆ្នាំ ក្រុមហ៊ុនត្រូវការយន្ដហោះហោចណាស់ក៏ ៣០គ្រឿងដែរ ទាំងតូច និងមធ្យម។

លោកបន្ដថា សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន ក្នុងចម្ងាយហោះ ១-៤ម៉ោង គួរប្រើប្រាស់យន្ដហោះរបស់ចិន បូកជាមួយយន្តហោះរបស់ប្រទេសសេរី។ សម្រាប់ការហោះហើរឆ្ងាយ ចន្លោះ ៤-៨ម៉ោង គួរប្រើប្រាស់យន្ដហោះសេរីសុទ្ធ មាន AirBus និង ប៊ូអ៉ីង។

សូមស្ដាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖