មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល៖ ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន សន្យាថានឹងធ្វើឱ្យកម្ពុជាជាប្រទេសដែលប្រើប្រាស់យន្តហោះរបស់ចិន ឱ្យមានប្រសិទ្ធខ្ពស់ និងមានកំណើនជាងគេ (Video inside)
21-11-2025 14:03
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះរបស់ចិន សន្យាថានឹងធ្វើឱ្យកម្ពុជាជាប្រទេស ដែលប្រើប្រាស់យន្តហោះរបស់ចិន ឱ្យមានប្រសិទ្ធខ្ពស់ និងមានកំណើនជាងគេ។
ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះ ក្នុងវិស័យអាកាសចរណ៍កម្ពុជា»។
លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងឲ្យដឹងថា ថ្មីៗនេះដោយសារតែមានការប្រកួតប្រជែងច្រើន ដូច្នេះក្រុមហ៊ុននីមួយៗបានខិតខំពង្រឹង និងពង្រីកការផ្ដល់សេវា។ ក្នុងនោះក្រុមហ៊ុនផលិតយន្ដហោះរបស់ចិន ក្នុងការគាំទ្រ និងជំរុញធ្វើយ៉ាងណាឲ្យការប្រើប្រាស់យន្ដហោះបានរលូន និងទាន់ពេលវេលា ដែលសន្យាថានឹងធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសមួយក្នុងអាស៊ាន ប្រើប្រាស់យន្ដហោះរបស់ចិន មានប្រសិទ្ធិខ្ពស់ជាងគេ និងមានកំណើនល្អជាងគេបំផុត។
លោកបានបន្ដថា ក្រុមហ៊ុនផលិតយន្តហោះចិននេះ បានសហការជាមួយប្រទេសដទៃ ប៉ុន្តែមិនមានការសន្យាដូចធ្វើការជាមួយប្រទេសកម្ពុជាឡើយ ការធ្វើពាណិជ្ជកម្មជាមួយប្រទេសកម្ពុជា គឺជាការធ្វើពាណិជ្ជកម្ម និងពាណិជ្ជកម្ម ការធ្វើការរដ្ឋ និងរដ្ឋ ដែលធ្វើឲ្យការសន្យា គឺមានកម្រិតខ្ពស់ជាងគេ៕
សូមស្ដាប់ការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា៖







