អ្នកជំនាញអាកាសចរណ៍ស៊ីវិល៖ ការបញ្ជាទិញយន្តហោះ ប្រសិនមានប្រភពផ្គត់ផ្គង់ច្រើន គឺជារឿងល្អ ចៀសវាងរងសម្ពាធណាមួយ (Video inside)
21-11-2025 14:05
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានលើកឡើងថា ក្នុងការបញ្ជាទិញយន្តហោះ ប្រសិនបើយើងមានប្រភពផ្គត់ផ្គង់ច្រើន គឺជារឿងកាន់តែល្អប្រសើរ ចៀសវាងរងសម្ពាធណាមួយ នៅពេលមានបញ្ហាកើតឡើង។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ីន ចាន់សិរីវុត្ថា អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តុល្យភាពរវាងមហាអំណាចអាមេរិក និងចិន លើការប្រើប្រាស់យន្តហោះក្នុងវិស័យអាកាសចរណ៍កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថិតក្នុងស្ថានភាពនយោបាយ ក៏ដូចជាស្ថានភាពសេដ្ឋកិច្ច យើងត្រូវតែមានតុល្យភាព និងការពិពិធកម្ម នៃការប្រើប្រាស់ទំនិញ ទាំងនោះ ជៀសវាងនៅពេលដែលមានហេតុការណ៍អ្វីមួយកើតឡើង យើងរងសម្ពាធ បើសិនយើងមានប្រភពតែមួយ ប៉ុន្ដែបើយើងមានប្រភព២-៣ យើងអាចដោះស្រាយបញ្ហាបាន»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក ស៊ីន ចាន់សិរីវុត្ថា៖

https://image.freshnewsasia.com/2021//fn-2025-11-21-11-09-38-0.jpg https://image.freshnewsasia.com/2021//fn-2025-11-21-11-09-38-1.jpg https://image.freshnewsasia.com/2021//fn-2025-11-21-11-09-38-2.jpg



