ឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក លើសេដ្ឋកិច្ចកម្ពុជា ដែលរាជរដ្ឋាភិបាលប្រឹងប្រែងចរចាបញ្ចុះអត្រាពន្ធនេះថែមទៀត (Video inside)
24-11-2025 17:56
(ភ្នំពេញ)៖ ប្រទេសកម្ពុជាកំពុងស្វែងរកវិធីនានា ដើម្បីចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះបើករណីកម្ពុជាអាចចរចាទម្លាក់ពន្ធបដិការមក ១០% នោះសេដ្ឋកិច្ចកម្ពុជានឹងទទួលតម្លៃបន្ថែមប្រមាណ ៥០០លានដុល្លារអាមេរិកបន្ថែម។
ការសិក្សាថ្មីមួយរបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) នៅកម្ពុជានៅឆ្នាំ២០២៥នេះបង្ហាញថា ភាពក្រកួតប្រជែងលើផ្នែកនាំចេញទៅកាន់ទីផ្សារអាមេរិក មានឥទ្ធិពលដោយផ្ទាល់លើទំហំសេដ្ឋកិច្ចកម្ពុជាក្នុងនោះករណីពន្ធបដិការ៣៦% សេដ្ឋកិច្ចបាត់ចំណូលជាង២%, បើពន្ធ១៩% កម្ពុជាកើនចំណូល ០.០១ភាគ ចូលក្នុងសេដ្ឋកិច្ច។ ឥទ្ធិពលនៃពន្ធបដិការនេះ ក៏មានឥទ្ធិពលដោយផ្ទាល់លើវិស័យសំខាន់ៗនានា ដូចជាកាត់ដេរ កសិកម្ម អេឡេចត្រូនិក និងផ្នែកពាណិជ្ជកម្ម។
តើឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក១៩% មានន័យបែបណាចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា? លោក អាន ស៊ីថាវ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ច ពន្យល់រឿងនេះដូចតទៅ៖




