អ្នកជំនាញសេដ្ឋកិច្ច លើកទឹកចិត្តដល់ពលករខ្មែរ ដែលត្រឡប់មកពីថៃវិញ ចាប់ឱកាសការងារក្នុងស្រុក (Video inside)
28-11-2025 14:17
(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានលើកឡើងថា ចំពោះពលករខ្មែរដែលបានត្រឡប់មកពីបណ្ដាប្រទេសនានា យើងអាចហៅថាជាកម្លាំងស្នូល ដែលកម្លាំងស្នូលបន្ថែមនេះ គឺជាកម្លាំងស្រូបទាញសេដ្ឋកិច្ចកម្ពុជា ដូច្នេះត្រូវលើកទឹកចិត្តដល់ពលករខ្មែរ ដែលត្រឡប់មកពីថៃវិញ ចាប់ឱកាសការងារក្នុងស្រុក។
លោកបណ្ឌិត ឆេង គឹមឡុង បានថ្លែងថា ដើម្បីអាចឲ្យដល់ពលករខ្មែរ ដែលត្រឡប់មកវិញ ចាប់ឱកាសការងារក្នុងស្រុក គឺទាមទារឲ្យមានភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន រាជរដ្ឋាភិបាលលើកទឹកចិត្តដល់វិស័យឯកជន ឲ្យសម្លឹងមើលឱកាស និងបណ្ដុះបណ្ដាលជំនាញដល់ពលករជាដើម។
លោកបណ្ឌិត ឆេង គឹមឡុង បានបន្ដថា ចំពោះសហគ្រាស ក្រុមហ៊ុនណាដែលស្រូបយកនូវកម្លាំងពលករ គួរតែបានការលើកទឹកចិត្ត ឬអនុគ្រោះផ្នែកពន្ធ ឬអនុគ្រោះទាំងផ្នែកពន្ធ និងមិនមែនសារពើពន្ធ ដើម្បីបង្កើនភាពទាកទាញនៃទីផ្សារក្នុងស្រុក ទាំងក្រុមហ៊ុនសហគ្រាស ការបណ្ដុះបណ្ដាលលើកកម្ពស់ធនធានមនុស្ស ដល់សហគ្រាសដែលបង្កើតការងារថ្មី៕
សូមស្ដាប់ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង៖









