បណ្ឌិត ឆេង គឹមឡុង៖ ការធ្លាក់ចុះភាពទាក់ទាញរបស់ថៃ រួមនឹងជម្លោះរ៉ាំរ៉ៃនៅភូមា បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសលេចធ្លោនៅក្នុងតំបន់ ក្នុងការទាក់ទាញវិនិយោគលើវិស័យកម្មន្តសាល និងគ្រឿងបង្គុំ (Video inside)

28-11-2025 14:22

(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AV) បានលើកឡើងថា ការធ្លាក់ចុះភាពទាក់ទាញរបស់ថៃ រួមនឹងជម្លោះរ៉ាំរ៉ៃនៅភូមា បានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសលេចធ្លោនៅក្នុងតំបន់ ដែលមានការទាក់ទាញវិនិយោគលើផ្នែកកម្មន្តសាល និងផលិតកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកបណ្ឌិត ឆេង គឹមឡុង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បញ្ហា​របស់ថៃ​បច្ចុប្បន្ន​ បង្ហាញ​ឱកាស​អ្វី​ខ្លះ​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា?» ក្នុងកម្មវិធី FRESH BUSINESS។

លោកបណ្ឌិត ឆេង គឹមឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារការធ្លាក់ចុះ នៃភាពទាក់ទាញសេដ្ឋកិច្ចថៃ ​ប្រហែលជាបូកផ្សំទៅនឹងជម្លោះសង្គ្រាមរ៉ាំរ៉ៃនៅប្រទេសភូមាផង កម្ពុជាយើង គឺកំពុងតែលេចធ្លោ នៅក្នុងចំណោមបណ្ដាប្រទេសតំបន់ទន្លេមេគង្គ និងក្នុងតំបន់អាស៊ាន ជាប្រទេសដែលមានលក្ខណៈទាក់ទាញ ផ្នែកខាងវិនិយោគលើផ្នែកកម្មន្តសាល ផ្នែកគ្រឿងបន្លះបង្គុំអេឡិចត្រូនិក»

សូមស្តាប់ការលើកឡើងរបស់លោកបណ្ឌិត ឆេង គឹមឡុង៖