* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ធុរជនឌូបៃ និងកម្ពុជា ជួបគ្នានៅភ្នំពេញ ស្វែងរកឱកាសភាពជាដៃគូថ្មី ក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគ, ពាណិជ្ជកម្មមិនមែនប្រេងរបស់កម្ពុជាជាមួយឌូបៃ ឈានដល់ជាង ៣៩៤លានដុល្លារ

28-11-2025 14:37

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មឌូបៃ ដែលជាសភាមួយក្នុងចំណោមសភាទាំងបី នៅក្រោមសភាឌូបៃ បានបំពេញបេសកកម្មពាណិជ្ជកម្មរបស់ខ្លួន នៅកម្ពុជាដោយជោគជ័យ ក្នុងការស្វែងរកឱកាសភាពជាដៃគូថ្មី នៅវិស័យចម្រុះជាច្រើនជាមួយកម្ពុជា តាមរយៈការរៀបចំកិច្ចប្រជុំធុរកិច្ចទ្វេភាគីជាច្រើន នៅរាជធានីភ្នំពេញ បេះដូងនៃកម្ពុជា។

ជាផ្នែកមួយនៃបេសកកម្មនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សភាពាណិជ្ជកម្មឌូបៃបានរៀបចំវេទិកា «Doing Business with Cambodia» តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយស្ថានទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ប្រចាំទីក្រុងបាងកក ដែលបច្ចុប្បន្នកំពុងបម្រើការជាស្ថានទូត non-resident របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់ប្រទេសកម្ពុជា។

វេទិកានេះ ក៏មានសុន្ទរកថាស្វាគមន៍ដែលថ្លែងដោយលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា និងលោក Salem AlShamsi ដែលជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាឌូបៃ។

អ្នកចូលរួមដែលមានដូចជាមន្ត្រីជាន់ខ្ពស់ អ្នកដឹកនាំធុរកិច្ច និងតំណាងក្រុមហ៊ុនក្នុងស្រុក បានចូលរួមក្នុងវេទិកានេះ ដើម្បីស្វែងរកមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការ និងឱកាសនៃភាពជាដៃគូរវាងសមាជិកនៃគណៈប្រតិភូឌូបៃ និងសហគមន៍ធុរកិច្ចកម្ពុជា។

លោក Salem AlShamsi អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិ នៃសភាឌូបៃមានប្រសាសន៍ថា «យើងប្តេជ្ញាចិត្តជំរុញក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូរឹងមាំនៅទីផ្សារអាទិភាព និងបើកផ្លូវថ្មីសម្រាប់ការពង្រីកអន្តរជាតិ។ សកម្មភាពទាំងនេះគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពនៃសហគមន៍ធុរកិច្ចរបស់ទីក្រុងឌូបៃនិងពង្រឹងកេរ្តិ៍ឈ្មោះរបស់អេមីរ៉ាតនេះជាមជ្ឈមណ្ឌលអាជីវកម្មឈានមុខគេលើពិភពលោក»។

ពាណិជ្ជកម្មមិនមែនប្រេងរបស់ទីក្រុងឌូបៃជាមួយប្រទេសកម្ពុជា ឈានដល់ ៣៩៤.៥ លានដុល្លារក្នុងឆ្នាំ ២០២៤ដែលមានកំណើន ៣% ធៀបនឹងឆ្នាំ២០២៣។

ក្នុងវេទិកានេះ សភាពាណិជ្ជកម្មឌូបៃ បានធ្វើបទបង្ហាញលម្អិតមួយ ដែលបង្ហាញពីឱកាសដែលផ្តល់ដោយបរិយាកាសធុរកិច្ច
ដ៏មានថាមពលរបស់ទីក្រុងឌូបៃ។ វគ្គនេះបានគូសបញ្ជាក់ពីគុណសម្បត្តិផ្នែកប្រកួតប្រជែង របស់អេមីរ៉ាត សម្រាប់ក្រុមហ៊ុនខ្មែរក្នុងវិស័យចម្រុះ និងបង្ហាញពីរបៀបដែលទីក្រុងឌូបៃ បម្រើជាច្រកយុទ្ធសាស្ត្រទៅកាន់ទីផ្សារតំបន់ ដែលមានសក្តានុពលខ្ពស់។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីទិដ្ឋភាពទូទៅនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ច បរិយាកាសធុរកិច្ច យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងទិដ្ឋភាពពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា រួមជាមួយនឹងឱកាសវិនិយោគសំខាន់ៗសម្រាប់ក្រុមហ៊ុន និងអ្នកវិនិយោគបរទេស។

សភាពាណិជ្ជកម្មឌូបៃ បានកំណត់នូវវិស័យដែលមានសក្តានុពលខ្ពស់ជាច្រើនសម្រាប់ពាណិជ្ជកម្មរវាង ទីក្រុងឌូបៃ និងប្រទេសកម្ពុជា រួមមានអាលុយមីញ៉ូម ដែក ភេសជ្ជៈ ពូក គ្រឿងសង្ហារិម និងគ្រឿងយន្តហោះ។

វិស័យដែលមានសក្តានុពលសម្រាប់ការវិនិយោគ នៅប្រទេសកម្ពុជា ដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃរួមមាន វិស័យទេសចរណ៍ សណ្ឋាគារនិងភោជនីយដ្ឋាន ដឹកជញ្ជូន វាយនភ័ណ្ឌ ផលិតផលប្រើប្រាស់ និងឧបករណ៍ប្រើប្រាស់ ក៏ដូចជាការវិនិយោគលើសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ។

គណៈប្រតិភូពីទីក្រុងឌូបៃមានតំណាងក្រុមហ៊ុនវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃចំនួន ១៦ ដែលប្រតិបត្តិការនៅក្នុងឧស្សាហកម្មចម្រុះរួមមាន ឧស្សាហកម្មសម្ភារៈសំណង់ និងសំណង់ វិស្វកម្ម FMCG (Fast-Moving Consumer Goods) អាហារនិងភេសជ្ជៈ សេវាថែទាំសុខភាព លក់រាយ សម្លៀកបំពាក់ វាយនភ័ណ្ឌ គ្រឿងសំអាង និងវិស័យប្រេង និងឧស្ម័ន៕