បណ្ឌិត ឆេង គឹមឡុង៖ កម្ពុជានឹងកាន់តែមានភាពទាក់ទាញ ប្រសិនបើធនធានមនុស្សម្នាក់ៗ កាន់តែមានសមត្ថភាព ទាំងសមត្ថភាពធ្វើការ ការគិត និងការធ្វើអាជីវកម្ម (Video inside)

28-11-2025 14:51

(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី (AVI) លើកឡើងថា កម្ពុជាត្រូវតែពង្រឹងសមត្ថភាពកម្លាំងពលកម្ម និងសហគ្រិន របស់ខ្លួន ដើម្បីជំរុញឱ្យកម្ពុជានឹងកាន់តែមានភាពទាក់ទាញ។

លោកលើកឡើងថា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ត្រូវប្រែក្លាយពលករ និងចំនួនធនធានមនុស្សក្នុងស្រុក ឱ្យក្លាយជាធនធានមនុស្សម្នាក់ដែល មានទេពកោសល្យ មានជំនាញ និងមានវិជ្ជាជីវៈខ្លាំង។ ត្រូវជំរុញឱ្យមនុស្សម្នាក់ចាប់ពីឆ្នាំ២០២៥នេះតទៅ ស្មើនឹងប្រជាជនកម្ពុជា ២នាក់ឬ៣នាក់ ឬមានសមត្ថភាពខ្លាំងជាងសមត្ថភាពគាត់កាលពី ៥ឬ១០ឆ្នាំមុន ទាំងការគិត ជំនាញ និងការធ្វើអាជីវកម្ម។

លោកបណ្ឌិត ឆេង គឹមឡុង លើកឡើងបែបនេះ ធ្វើឡើងក្នុង កម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «បញ្ហារបស់ថៃបច្ចុប្បន្ន បង្ហាញឱកាសអ្វីខ្លះសម្រាប់សេដ្ឋកិច្ចកម្ពុជា?»។
សូមស្តាប់ការលើកបន្ថែមរបស់ លោកបណ្ឌិត ឆេង គឹមឡុង៖