* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញសេដ្ឋកិច្ច៖ កម្ពុជាគួរសម្លឹងមើលការវិនិយោគលើវិស័យវារីវប្បកម្ម ដែលនឹងអាចធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី៣ ក្នុងអាស៊ាន ក្នុងការផលិតបំពេញតម្រូវការក្នុងស្រុក និងនាំចេញ (Video inside)

28-11-2025 14:53

(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី (AVI) បានកត់សម្គាល់ថា វិស័យជលផល និងវារីវប្បកម្ម គឺជាអនុវិស័យដែលផ្តល់នូវសក្តានុពលបន្ថែម និងអាចក្លាយជាអនុវិស័យទាក់ទាញមួយ ដែលវិនិយោគិនមិនគួរមើលរំលងក្នុងវិនិយោគលើការផលិត និងកែច្នៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក។

លោកបន្ថែមថា កម្ពុជាមានសមុទ្រស្រាប់ មានអាកាសធាតុអំណោយផលល្អ និងមានដីគ្រប់គ្រាន់សម្រាប់ការចិញ្ចឹម ព្រមទាំងមានកម្លាំងពលកម្មដែលជាពលករត្រឡប់មកពីថៃ ។ដូច្នេះវិនិយោគិនទាំងក្នុងនិងក្រៅស្រុក គួរតែសម្លឹង វិនិយោគក្នុងវិស័យនេះ ដែលអាចជំរុញឱ្យកម្ពុជាក្លាយជាប្រទេសទី៣ក្នុងតំបន់អាស៊ាន បន្ទាប់ពីឥណ្ឌូនេស៊ី និងវៀតណាម ដែលផលិត កែច្នៃ និងនាំចេញផលិតផលវារីវប្បកម្ម ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន។

លោកបន្ថែមថា បច្ចុប្បន្ននេះ ផលិតផលជលផល និងវារីវប្បកម្មដែលមានក្នុងស្រុកមានប្រមាណតែជាង២០ប៉ុណ្ណោះ ក្រៅពីនេះបាននាំចូលពីក្រៅប្រទេសប្រមាណ៧០%។ ហេតុនេះហើយវិនិយោគទៅលើវិ័យនេះ នឹងអាចជំនួសការនាំចូលរហូតដល់៧០% ។

កម្ពុជាមានសក្តានុពលស្រាប់ ក្នុងការផលិត និងកែច្នៃក្នុងវិស័យកសិកម្ម ទំនិញកសិកម្មមានច្រើនសំបូរបែប ប៉ុន្តែហាក់មិនទាន់មានការកែច្នៃខ្លាំងនៅឡើយទេ ដោយសារបច្ចេកវិទ្យា និងសមត្ថភាពកែច្នៃនៅមានកម្រិត។

បន្ថែមពីនេះលោកកត់សម្គាល់ថា ទំនិញកសិកម្មមួយចំនួនដូចជា ស្វាយចន្ទី ដំឡូងមី និងផលិតផលជលផលក៏ សុទ្ធតែជាទំនិញដែលមានសក្តានុពលក្នុងការកែច្នៃ ដែលនឹងផ្តល់ចំណូល និងការងារយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោកបណ្ឌិត ឆេង គឹមឡុង៖