អ្នកជំនាញក្នុងវិស័យធនាគារ៖ ការផ្សព្វផ្សាយអប់រំ ចំណេះដឹងហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ មានសារៈសំខាន់ណាស់ ដើម្បីកុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះ (Video inside)

29-11-2025 12:03

(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានលើកឡើងថា ការផ្សព្វផ្សាយអប់រំ អំពីចំណេះដឹងហិរញ្ញវត្ថុ ជូនប្រជាពលរដ្ឋ មានសារៈសំខាន់ណាស់ ដើម្បីកុំឱ្យពួកគាត់ក្លាយជាជនរងគ្រោះ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កុក ថា អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​អាក្រក់នៃ​ការ​លក់ គ​ណនីធនាគារ​នៅ​កម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។

លោក កុក ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្រើន និងចៀសផុតពីការឆបោកផ្សេងៗ ការផ្សព្វផ្សាយអប់រំ គឺជារឿងសំខាន់ ហើយខ្ញុំឃើញថា សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាធនាគារជាតិនៃកម្ពុជា ខិតខំប្រឹងធ្វើយ៉ាងម្ដេច ក្នុងការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ ហើយធ្វើការពន្យល់បន្ថែម»

សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖