អ្នកជំនាញក្នុងវិស័យធនាគារ ប្រាប់ពីក្រុមមនុស្ស៣ប្រភេទ ដែលងាយនឹងរងគ្រោះដោយការលួងលោម ខ្ចី ជួល និងលក់គណនីធនាគារ (Video inside)
29-11-2025 12:05
(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានប្រាប់ពីក្រុមមនុស្ស៣ប្រភេទ ដែលងាយនឹងរងគ្រោះដោយការលួងលោម ខ្ចី ជួល និងលក់គណនីធនាគារ ដែលភាគច្រើន ជាប្រជាពលរដ្ឋមានការខ្វះខាត ការយល់ដឹងផ្នែកសន្ដិសុខសាយប័រ លើប្រព័ន្ធអនឡាញ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កុក ថា អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលអាក្រក់នៃការលក់ គណនីធនាគារនៅកម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។
លោក កុក ថា បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមគោលដៅ ឬក៏ក្រុមមនុស្ស ដែលជាប់ពាក់ព័ន្ធខ្លាំង គឺក្រុមប្រជាពលរដ្ឋ មានកង្វះខាតការយល់ដឹង អំពីចំណេះដឹងហិរញ្ញវត្ថុ និងទាក់ទងសុវត្ថិភាពសាយប័រ»៕
សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖









