អ្នកជំនាញក្នុងវិស័យធនាគារ ពន្យល់ពីគ្រោះថ្នាក់នៃការខ្ចី ជួល និងលក់គណនីធនាគារ ឱ្យទៅអ្នកដទៃប្រើប្រាស់ (Video inside)

29-11-2025 12:05

(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានពន្យល់ពីគ្រោះថ្នាក់នៃការខ្ចី ជួល និងលក់គណនីធនាគារ ឱ្យទៅអ្នកដទៃប្រើប្រាស់ ជៀសវាងពាក់ព័ន្ធនឹងការឆបោកផ្សេងៗ តាមប្រព័ន្ធអនឡាញ។

ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កុក ថា អញ្ជើញចូលរួម ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពល​អាក្រក់នៃ​ការ​លក់ គ​ណនីធនាគារ​នៅ​កម្ពុជា» ក្នុងកម្មវិធី CYBER SECURITY។

លោក កុក ថា បានបញ្ជាក់យ៉ាងដូច្នេះថា យើងសង្កេតឃើញថា ការលក់ ឬជួល ខ្ចី គណនីធនាគារប្រើប្រាស់ គឺវាមានការកើនឡើង ដែលជាផ្នែកមួយ ទាំងអាជ្ញាធរនៅក្នុងប្រទេសកម្ពុជា ធនាគារជាតិនៃកម្ពុជា មានការព្រួយបារម្ភខ្លាំងណាស់៕

សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖