អ្នកជំនាញក្នុងវិស័យធនាគារ ស្នើឱ្យប្រជាពលរដ្ឋដែលលក់ ជួល ឬឱ្យគណនីធនាគាររបស់ខ្លួនទៅគេខ្ចី ប្រញាប់ទាក់ទងបិទគណនីជាបន្ទាន់ (Video inside)
29-11-2025 12:50
(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានថ្លែងឲ្យដឹងថា ក្នុងករណីដែលប្រជាពលរដ្ឋបានលក់ ជួល ឬឱ្យគណនីធនាគាររបស់ខ្លួនទៅគេខ្ចី ឬក្នុងករណីចោរឆក់ទូរស័ព្ទដែលមានភ្ជាប់គណនី សូមមេត្តាប្រញាប់ទាក់ទងទៅបិទគណនីជាបន្ទាន់។
ការលើកឡើងរបស់លោក កុក ថា ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ឥទ្ធិពលអាក្រក់នៃការលក់ គណនីធនាគារនៅកម្ពុជា»។
លោក បានថ្លែងឲ្យដឹងថា ក្នុងករណីប្រជាពលរដ្ឋបានលក់ ជួល ឬឱ្យគណនីធនាគាររបស់ខ្លួនទៅគេខ្ចី ប្រញាប់ទាក់ទងបិទគណនីជាបន្ទាន់ តាមរយៈការខលទៅខាងធនាគារ ប្រាប់អំពីព័ត៌មានលម្អិត ដើម្បីឲ្យធនាគារបិទគណនីជាបន្ទាន់។ ចំពោះករណីលក់កុងឲ្យគេ នឹងមានស៊ីមកាតជាប់ជាមួយ ដូច្នេះអ្នកលក់គណនីនេះ ត្រូវទាក់ទងទៅក្រុមហ៊ុនទូរស័ព្ទ ដើម្បីបិទលេខនេះចោល។
លោកបានបន្ដថា កត្តាសំខាន់មួយទៀតនោះ គឺត្រូវស្វះស្វែងរកអាជ្ញាធរមូលដ្ឋាន ក្នុងភូមិឃុំរបស់ខ្លួន ដើម្បីជូនដំណឹង រក្សាការពារ កណីមានបញ្ហាណាមួយកើតឡើងជាយកថាហេតុ៕
សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖









