អ្នកជំនាញក្នុងវិស័យធនាគារ ប្រាប់ពីល្បិចដែលគេល្បួងជនរងគ្រោះឱ្យ លក់ ឬជួលគណនីធនាគារ (Video inside)

29-11-2025 12:52

(ភ្នំពេញ)៖ លោក កុក ថា អគ្គនាយកគ្រឹះស្ថាន អេហ្វអេចអេហ្វ ឃែភីថល ម.ក បានប្រាប់អំពីល្បិចដែលគេល្បួងជនរងគ្រោះឱ្យ លក់ ឬជួលគណនីធនាគារ ដែលធ្វើឲ្យជនរងគ្រោះជឿជាក់ និងព្រមលក់ ឬជួលឲ្យគេ។

លោក កុក ថា បានថ្លែងថា ផ្ដើមដំបូងនោះ គឺផ្ដើមពីអ្នកស្គាល់គ្នានេះឯង ដោយដំបូងឡើយអ្នកទាំងនោះនឹងប្រើប្រាស់ភាសាខ្ចីកុង ដើម្បីប្រើប្រាស់គណនីរបស់ជនរងគ្រោះ ប្រើប្រាស់យូរទៅនឹងប្រែមកជាការចង់ទិញ ដោយសំអាងហេតុផលថា ធ្លាប់ប្រើប្រាស់គណនីនេះជាយូរហើយ ឬប្រសិនបើជនរងគ្រោះមិនព្រមលក់ឲ្យទេ ជននោះនឹងប្រើប្រាស់ល្បិចជាជួលវិញ ដោយផ្ដល់ជាថវិកាឲ្យជនរងគ្រោះ​នូវចំនួនណាមួយ ក្នុងមួយខែជាដើម។

លោកបានបន្ដថា ជនរងគ្រោះភាគច្រើនជាយុវវ័យ ដោយប្រើប្រាស់មធ្យោបាយបោកបញ្ឆោត តាមរយៈតេលេក្រាម ហ្វេសបុក តីកតុក ជាដើម ជននោះនឹងតាមសង្កេតលើក្រុមយុវវ័យទាំងនោះ ពិសេស គឺផ្ដោតលើអ្នកដែលខ្វះខាតលុយកាក់ ពួកនោះនឹងព្យាយាមឆាត ជជែក ផ្ដល់ប្រឹក្សា ដើម្បីធ្វើយ៉ាងណាឲ្យជនរងគ្រោះជឿជាក់ អាចនឹងផ្ដល់នូវលេខកុងធនាគារ ដល់ជនខិលខូចជាដើម ដូច្នេះប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្លាំងមែនទែន កុំជឿជាក់គេឲ្យសោះ៕

សូមស្តាប់ការលើកឡើងរបស់លោក កុក ថា៖