* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិលអះអាងថា យន្តហោះ Airbus របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរនៅកម្ពុជាមានសុវត្ថិភាព ១០០%

01-12-2025 16:07

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបកស្រាយបញ្ហាកង្វល់សុវត្ថិភាព ដែលពាក់ព័ន្ធនឹងយន្តហោះ Airbus ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅកម្ពុជា។

លោក ស៊ីន ចានសិរីវុត្ថា បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានយន្ដហោះ Airbus ចុះបញ្ជីសរុបប្រមាណ ចំនួន១៥គ្រឿង ដែលកំពុងប្រើប្រាស់ ក្នុងប្រតិបត្តិការហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍។

លោកបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសអាសន្ន (Emergency Airworthiness Directive – EAD) ពីអាជ្ញាធរ​អាកាស​ចរណ៍​សហគមន៍​អឺរ៉ុប (EASA) ស្តីពីកង្វល់ដល់លទ្ធភាព ហោះហើររបស់យន្តហោះ Airbus មួយចំនួនមក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានចាត់ការបន្ទាន់ក្នុងការបញ្ជូន និងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនេះ ទៅកាន់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានយន្តហោះ Airbus ចុះបញ្ជីនៅកម្ពុជា ដើម្បីអនុវត្តវិធានការទាន់ពេលវេលា។

បន្ថែមពីនេះអ្នកនាំពាក្យរូបនេះបញ្ជាក់ទៀតថា ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ (Operators) បានអនុវត្តការវាយតម្លៃ និងអនុវត្តវិធានការបច្ចេកទេស ដោយឯករាជ្យលើយន្តហោះរបស់ខ្លួន ទៅតាមភាពលំដាប់លំដោយដូចជា៖ ការវាយតម្លៃសុវត្ថិភាព (Safety Assessment), ការត្រួតពិនិត្យបច្ចេកទេសជាក់លាក់ (Technical Inspection), ការវាយតម្លៃហានិភ័យ និងផលប៉ះពាល់ (Risk Impact Assessment) និងការអនុវត្តវិធានការអនុលោមភាព (Compliance Measures) ដោយផ្អែកលើតម្រូវការ EAD របស់ EASA។

លោក ស៊ីន ចានសិរីវុត្ថា បានគូសបញ្ជាក់ថា ក្នុងចំណោមយន្តហោះចុះបញ្ជីសរុប ១៥គ្រឿង មានតែ៣គ្រឿងប៉ុណ្ណោះ ដែលត្រូវបានកំណត់ថា ទទួលរងផលប៉ះពាល់បន្ទាប់បន្សំ តាមប្រកាស EAD។ ក្រុមហ៊ុនប្រតិបត្តិដែលពាក់ព័ន្ធនោះ បានអនុវត្តវិធានការបច្ចេកទេសចប់សព្វគ្រប់រួចហើយ ដោយមានការត្រួតពិនិត្យ និងបញ្ជាក់ពីអ្នកបច្ចេកជំនាញរបស់ SSCA ត្រឹមត្រូវ។

លោកបានសង្កត់ធ្ងន់ថា «គ្មានផលប៉ះពាល់ ឬការរំខានណាមួយ លើប្រតិបត្តិការហោះហើរប្រចាំថ្ងៃ ពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពឡើយ។ ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ នៅតែបន្តប្រតិបត្តិការ តាមស្ដង់ដារសុវត្ថិភាពរបស់ ICAO, EASA និងក្រោមការត្រួតពិនិត្យរបស់ SSCA ដោយសុវត្ថិភាពជាអាទិភាពចម្បង»៕