អ្នកជំនួញស្រូវអង្ករល្បីឈ្មោះអ្នកឧកញ៉ា ភូ ពុយ ដាក់ផែនការប្រមូលទិញស្រូវពីកសិករឱ្យបានច្រើនក្នុងតម្លៃល្អ ក្រោយទទួលបានការគាំទ្រពីធនាគារជីប ម៉ុង (Video inside)

01-12-2025 17:05

(ភ្នំពេញ)៖ អ្នកជំនួញស្រូវអង្ករល្បីឈ្មោះអ្នកឧកញ៉ា ភូ ពុយ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី​ បានលើកឡើងពីផែនការក្នុងការប្រមូលទិញស្រូវពីកសិករឱ្យច្រើន ក្នុងតម្លៃសមរម្យ ដើម្បីចៀសវាងធ្វើឱ្យមានការកក់ស្ទះស្រូវ ក្នុងរដូវប្រមូលផល។

លោកបានគូសបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រ និងផ្តល់ហិរញ្ញប្បទានពីធនាគារ ជីប ម៉ុង លោកនឹងរៀបចំទីផ្សារតាមតំបន់នៅជិតកសិករ ផ្តល់ភាពងាយស្រួល សម្រាប់កសិករដឹកយកមកលក់ពេលប្រមូលផលរួច។ ហើយលោកក៏មានគោលដៅ ក្នុងការទិញស្រូវពីកសិ​ករ​នៅតាមវាលស្រែ​​ ព្រមទាំងកំណត់តម្លៃទិញនៅហ្នឹងទីកន្លែងផ្ទាល់ ដោយមិនកំណត់នៅរោងចក្រឡើយ។ ករណីនេះនឹងធ្វើឱ្យតម្លៃស្រូវរបស់កសិករមានស្ថេរភាព។

លើសពីនេះទៅទៀត លោកក៏មានគោលដៅប្រែក្លាយតំបន់សម្រាប់ទទួលទិញស្រូវនោះ ទៅជាទីផ្សារស្រូវ ដែលមានទាំងអ្នកទិញ និងអ្នកជំនាញកសិកម្មចាំប្រឹក្សាយោបល់ដល់កសិករផងដែរ។

អ្នកឧកញ៉ា ភូ ពុយ លើកឡើងបែបនេះធ្វើឡើងក្នុងពិធីចុះហត្ថលេខា

រវាង ធនាគារ ជីប ម៉ុង និង ក្រុមហ៊ុន បៃតង (កម្ពុជា) ភីអិលស៊ី ​ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាល ក្នុងអគារ ជីប ម៉ុង ថៅវើរ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥៕

សូមស្តាប់ការលើកឡើងបន្ថែមរបស់ អ្នកឧកញ៉ា ភូ ពុយ៖